You are currently viewing សត្វ​ទន្សោង​ឈ្មោល​ក្បាល​ទម្ងន់ ១ពាន់​គីឡូ​បាន​ងាប់​ដោយសារ​ជាប់អន្ទាក់​ព្រាន

សត្វ​ទន្សោង​ឈ្មោល​ក្បាល​ទម្ងន់ ១ពាន់​គីឡូ​បាន​ងាប់​ដោយសារ​ជាប់អន្ទាក់​ព្រាន

ភ្នំពេញ៖ សត្វ​ទន្សោង​ឈ្មោល​ដ៏​ធំ១ក្បាល​ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ​ស្ទើរតែ​នឹង​ផុត​ពូជ​ទៅហើយនោះ​ត្រូវបាន​មន្ត្រី​ឩ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​ចល័ត​លេខ៩១ដើរល្បាត​ព្រៃ​ប្រទះឃើញ​ងាប់​កាលពី​ថ្ងៃទី១៩ ខែ​កុ​ម្ភះ ឆ្នាំ២០២១ស្ថិតក្នុង​ភូមិ​សែន​រុងរឿង៣ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ដែលជា​តំបន់​ការពារ​ធនធានធម្មជាតិ។

លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​អ្នក​សាព​ត៏​មាននៅ​ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ​ថា ហេតុ​បណ្តាលអោយ​សត្វ​ទន្សោង​ឈ្មោល១ក្បាល​ដែលមាន​ទំងន់​រហូតដល់​ទៅ១០០០គ.ក.នេះ​បាន​ងាប់​នោះ​គឺ​ដោយសារតែ​ការជាប់​អន្ទាក់​ជើង​ខាងមុខ​ប៉ែក​ខាងស្តាំ​ដែល​ពួក​អ្នក​ព្រានព្រៃ​បានដាក់​អន្ទាក់​ចោល​ដើម្បី​ទាក់​នឹង​ចាប់​សត្វព្រៃ​នោះ។

លោក​បន្ថែមទៀតថា ការ​ងាប់​របស់​សត្វ​ទន្សោង​ឈ្មោល​ដ៏​ធំ១ក្បាល​ខាងលើនេះ បើតាម​ការសន្និដ្ឋានរ​បស់​លោក​គឺ វា​បាន​ងាប់​ប្រហែល​រយះពេល០១យប់០១ថ្ងៃ​ទៅហើយ ទើប​មន្ត្រី​ឩ​ទ្យា​នុ​រក្ស​បស់​លោក​ចុះ​ដើរល្បាត​ព្រៃ​ជួប​សាកសព​នូវ​សត្វ​ទន្សោង​ដ៏​ធំ១ក្បាល​ខាងលើនេះ។ បច្ចុប្បន្ន​សាកសព​សត្វ​ទន្សោង​ដ៏​ធំ១ក្បាល​ខាងលើនេះ​ត្រូវបាន​មន្ត្រី​ឩ​ទ្យា​នុ​រក្ស​ចល័ត​ស្នាក់ការ​លេខ៩១ដឹក​ទាំងយប់​យកមក​ប្រគល់អោយ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​សិក្សា​និង​ស្រាវជ្រាវ​បន្ថែមទៀត​ទៅលើ​ពពួកសត្វ​ព្រៃ​ដ៏​កម្រ​ហើយ​ស្ទើរនឹង​ផុត​ពូជ​ទៅហើយនោះ។

ជាមួយគ្នា​នោះ​លោក​មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ក៏បាន​ធ្វើកា​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ប្រជា​ព្រានព្រៃ​ទាំងអស់​មេត្តា​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​បរបាញ់​នឹងដាក់​អន្ទាក់​ដើម្បី​ចាប់​សត្វព្រៃ​យកមក​ធ្វើជា​មុខ​ជំនួញ​ដែល​ច្បាប់​ហាមឃាត់ ពីព្រោះ​កត្តា​ទាំងអស់​ខាងលើ​វា​ប្រឈម​ទៅនឹង​ទោស​ជាប់ពន្ធនាគារ​ទៅតាម​បទ​បញ្ញា​តិ​នៃ​ច្បាប់​កា​ពារ​ធនធានធម្មជាតិរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply