ភ្នំពេញ៖ រដ្ឋន្ត្រីក្រសួងការងារពារជាតិតាមរយៈសារជាសំឡេងមួយបានបញ្ជាធ្វើចត្តាឡីស័កវេជ្ជបណ្ឌិត ម្នាក់ដែលបង្រៀនពេទ្យនៅអង្គភាពយោធាមួយចំនួនអំពីវិធីចាក់វ៉ាក់សាំងកូវីដ-១៩រួមទាំង ក្រុមគ្រូពេទ្យនៅតាមអង្គភាពទាំងនោះជាបន្ទាប់ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

បទបញ្ជាផ្ទាល់មាត់របស់រដ្ឋមន្ត្រីការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់នេះធ្វើឡើងបន្ទាប់ពីមាន ការរកឃើញថា វេជ្ជបណ្ឌិតដែលទៅបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះមានបើកគ្លិនិកផ្ទាល់ខ្លួននិង បានទៅបង្រៀនក្រុមគ្រូពេទ្យនៅកងកាំភ្លើងធំ សាលាបច្ចេកទេសរបស់កងទ័ពជាដើម។
ជាមួយនេះគ្នា រដ្ឋមន្ត្រីការពារជាតិក៏បានបញ្ជាឲ្យផ្អាកការចាក់វ៉ាក់សាំងនៅតាមបណ្តា អង្គភាពដែលមានពាក់ព័ន្ធនឹងវេជ្ជបណ្ឌិតរូបនេះផងដែរ៕
#អរគុណសន្តិភាព