You are currently viewing ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​មន្ត្រី​រាជ​រដ្ឋា​បាល​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ជា​លើក​ទី២

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​មន្ត្រី​រាជ​រដ្ឋា​បាល​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ជា​លើក​ទី២

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ កូនប្រុស​បង្កើត និង​កូនប្រសារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​នឹង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​ទៀត នៅ​ព្រឹក​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ Sinopharm ជា​លើក​ទី២ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រួចរាល់​ហើយ។

ដោយឡែក​សម្រាប់ ឯកឧត្តម ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ នៅ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ Sinopharm លើក​ទី១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រួចរាល់​ហើយ​ផងដែរ។

គួររំលឹកថា កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ក្លាយជា​អ្នក​ដំបូង​គេ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ខណៈ​កូនប្រុស និង​កូនប្រសារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្សេងទៀត ក៏បាន​ចាក់​នៅថ្ងៃនោះ​ដែរ លើក​លែ​ក​តែ​លោក ហ៊ុន ម៉ា​នី ពេលនោះ​ផ្តាសាយធំ ក្រុមគ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ឡើយ ទើបតែ​ចាក់​លើក​ទី១ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១នេះ៕

#អរគុណសន្តិភាព

Leave a Reply