You are currently viewing សម្ដេច​តេ​ជោ  ហ៊ុន សែន  សម្រេច លើកលែង ការ ធ្វើ ច ត្តា ឡី ស័ក ពលករ ខ្មែរ មកពី ថៃ  ដែល មាន សុខភាព ធម្មត

សម្ដេច​តេ​ជោ  ហ៊ុន សែន  សម្រេច លើកលែង ការ ធ្វើ ច ត្តា ឡី ស័ក ពលករ ខ្មែរ មកពី ថៃ  ដែល មាន សុខភាព ធម្មត

ភ្នំពេញ៖ សម្តេចនាយក រដ្ឋមន្ត្រី  ហ៊ុន សែន  បាន ចេញ បទបញ្ជា ពិសេស មួយ ណែនាំ ដល់ អាជ្ញាធរ ខេត្ត ជាប់ ព្រំដែន កម្ពុជា ថៃ  លើកលែង ការ ការ ធ្វើ ច ត្តា ឡី ស័ក ដល់ ពលករ ខ្មែរ មកពី ថៃ  ដែល មាន សុខភាព ធម្មតា ចាប់ពីពេលនេះ តទៅ  ដើម្បី ជួយ សម្រាល បន្ទុក ក្នុង ការ ចិញ្ចឹម និង ថែទាំ ។

តាមរយៈ សារ សំឡេង តាម តេ ឡេ ក្រាម  ដែល បាន ផ្សព្វផ្សាយ នៅថ្ងៃនេះ  សម្តេច តេ ជោ បាន បន្តថា « បន្ទាប់ពី បាន ពិនិត្យមើល ស្ថានការណ៍ នៅ ប្រទេស ថៃ  ខ្ញុំ សម្រេច បិទ ការធ្វើ ច ត្តា ឡី ស័ក ពលករ  ដែលមាន សុខភាព ធម្មតា ។ ប៉ុន្តែ ត្រូវ បន្ត អ្នក ដែល សង្ស័យ » ។ សម្តេច បាន បន្តទៀតថា  ការបិទ ការធ្វើ ច ត្តា ឡី ស័ក ពលករ មាន សុខភាព ធម្មតា នេះ  ដោយសារតែ ស្ថានការណ៍ នៅ ប្រទេស ថៃ អាច  គ្រប់គ្រង បាន ហើយ ពិសេស ខេត្ត បាត់ដំបង  ដែល ជាប់ ខេត្ត ចិត្រ បូរី បាន ដកចេញ ចំណុច ក្រហម ដែល មាន ហានិភ័យ វិញ ហើយ ។ សម្តេច បាន បន្ថែមទៀត ថា  ម្យ៉ាងទៀត ក្នុង រយៈពេល មួយ ខែ នេះ  នៅ តាម មណ្ឌល ច ត្តា ឡី ស័ក តាម ព្រំដែន មិន មាន ពលករ ណា ម្នាក់ បន្ត ឆ្លង ទៀត ទេ ពិសេស ស្ថានភាព តាម ព្រំដែន ជួប ការ លំបាក ដោយសារ ចំនួន ពលករ  ដែល ចេញ មាន ចំនួន តិច ជាង ចូល ធ្វើ ឲ្យ លំបាក ក្នុង ការ ចិញ្ចឹម និង ថែទាំ ពលករ ។

សម្តេច បាន ណែនាំ ដល់ អាជ្ញាធរ ត្រូវ ដឹក ពលករ  ដែល មិន មាន បញ្ហា សុខភាព ទៅ ស្រុកកំណើត វិញ ត្រូវមាន សណ្តាប់ធ្នាប់ និង មាន របៀបរៀបរយ និង មាន សុវត្ថិភាព ផង ដែរ ។ សម្តេច បញ្ជាក់ ថា « ដូចនេះ សម្រាប់ ថ្ងៃនេះ  អ្នក មកពី ប្រទេស ថៃ ដែល មាន សុខភាព ល្អ មិន ចាំ បាច់ ដឹក ទៅ មណ្ឌល ច ត្តា ឡី ស័ក ទេ រថយន្ត កងទ័ព  ដែល មាន នៅ តាម ព្រំដែន ត្រូវ ដឹក ពួកគាត់ ទៅ ខេត្ត ខាងក្រោយ តែ ម្តង ។ សម្រាប់ អ្នក  ដែល ត្រូវ ធ្វើ ច ត្តា ឡី ស័ក ត្រូវ រង់ចាំ ដឹក នៅ ព្រឹកស្អែក » ។  សម្តេច បានបញ្ជាក់ បន្ថែម ថា  កងទ័ព ដឹក ពលករ ត្រូវ ធានា និង ផ្គត់ផ្គង់ ស្បៀងអាហារ ទាំង ពេលព្រឹក និង ថ្ងៃត្រង់ ដល់ គាត់ ព្រមទាំង ផ្តល់ អាហារ បន្ថែម ដូចជា មី ទឹក សុទ្ធ តាម ខ្លួន ព្រោះ មិន អនុញ្ញាត ឲ្យ ដឹក ពេលយប់ ទេ ។  ក្នុងការ ធ្វើដំណើរ ទៀត សោត ត្រូវ យកចិត្តទុកដាក់ ថែទាំ សុខភាព ដល់ ពួកគាត់ ។  កុំ ដាក់ មនុស្ស ច្រើនពេក ប្រជ្រៀត គ្នា ដែល មិន ស្របតាម វិធាន សុខាភិបាល រថយន្ត ត្រូវ មាន ដំបូល ។ សម្តេច បន្ថែមទៀតថា  ពេល ដឹក ទៅដល់ ខេត្ត ខេត្ត នីមួយៗ ត្រូវ ដឹក បន្ត ប ញ្ជូ​ន ទៅតាម មូលដ្ឋាន ។  ក្នុង ករណី មានការ សង្ស័យ ត្រូវ ពិនិត្យ ពិនិត្យ សំណាក និង ព្យាបាល សិន ៕

#អរគុណសន្តិភាព

Leave a Reply