You are currently viewing កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​មនុស្សធម៌​ផ្ដល់ជូន​អាជីវករ​រងគ្រោះ​ភ្លើង​ឆេះ​តូប នៅ​ផ្សារ​សំរោង​យ៉ោ​ង ចំនួន ១៥០គ្រួសារ

កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​មនុស្សធម៌​ផ្ដល់ជូន​អាជីវករ​រងគ្រោះ​ភ្លើង​ឆេះ​តូប នៅ​ផ្សារ​សំរោង​យ៉ោ​ង ចំនួន ១៥០គ្រួសារ

 

តាកែវ៖ រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ លោក អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តតាកែវ អមដំណើរ​ដោយ លោក លោកស្រី សមាជិក សមាជិការ​គណៈកម្មាធិកា​រ​សាខា លោកនាយក​សាខា មន្ត្រី​ប្រតិបត្តិ​សាខា និង​មន្ត្រី​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​បាទី ខេត្តតាកែវ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា មក​ជូន​បងប្អូន​អាជីវករ​ចំនួន ១៥០គ្រួសារ ដែល​បាន​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆេះ​ផ្សារ​សំរោង​យោង​កាលពី​យប់​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ។

ក្នុងឱកាស​នោះ លោក អ៊ូច ភា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​ទទួលរង​គ្រោះ នៅ​គ្រប់​ទីកន្លែង​មិន​ប្រកាន់​និន្នាការ ពូជសាសន៍ សាសនា អ្វី​ឡើយ ដូច​ពាក្យស្លោក ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា។

ជា​បន្ត​លោក​ប្រធាន ក៏បាន​ជម្រាប​ពី​ស្ថានការណ៍​វិវត្តន៍​ថ្មី នៃ​ជំងឺ​កូ​វីដ១៩ (Covid-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏ដូចជា​លើ​ពិភពលោក ព្រមទាំង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រី បុគ្គលិក​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព​អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ និង​រក្សា​អនាម័យ ជាពិសេស អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​កាត់បន្ថយ និង​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ (Covid-19) កំពុងតែ​កើតមានទ្បើង​នៅក្នុង​ប្រទេស​យើង ។

 

អំណោយ​សាខា​កាកបាទក្រហម​ខេត្ត ដែល​បាន​ផ្ដល់ជូន​ក្នុង​មួយគ្រួសារៗ រួមមាន÷ អង្ករ ២៥ គីឡូក្រាម តង់​ធំ ១ កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា១៕

Leave a Reply