You are currently viewing ជប៉ុន​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ

ជប៉ុន​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ

ភ្នំពេញ៖  នៅ​ថ្ងៃទី១៩ ខែមីនា រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៥៧៤,២៣០ ដុល្លារ​អាមេរិក ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ។

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន នឹង​ទទួលបាន​ថវិកា ២១៧,៨៤៥ ដុល្លារ​អាមេរិក សម្រាប់​សំណង់​ធារាសាស្ត្រ​នៅក្នុង​ឃុំ​ស្ទឹងត្រង់។ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ នឹង​ទទួលបាន​ថវិកា ១៦៩,៧២០ ដុល្លារ​អាមេរិក សម្រាប់​ការពង្រឹង​ខ្សែសង្វាក់​តម្លៃ​គ្រាប់ស្វាយចន្ទី។

មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង នឹង​ទទួលបាន​ថវិកា ១៨៦,៦៦៥ ដុល្លារ​អាមេរិក សម្រាប់​ការ​ក្រាលផ្លូវ​មួយ​ខ្សែ​ក្នុងស្រុក​រំដួល។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង អ្នកតំណាង​មកពី​អង្គភាព​ទាំងបី បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ។ យើង​ជឿជាក់ថា ជំនួយឥតសំណង​នេះ នឹង​ជួយ​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីតាំង​គម្រោងនីមួយ។

ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ ដាច់ដោយឡែក​ពីគ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ចូល​សហគមន៍​នៃ​វីរុស​កូ​វីត១៩ ក្នុង “ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ”៕

#អរគុណសន្តិភាព

Leave a Reply