You are currently viewing គម្រោង​បុរី​លំនៅដ្ឋាន​ទំនើប​ទាន់សម័យ កៀនស្វាយ​ផាក ប្រកាស​បើក​លក់​ជា​ផ្លូវការ និង​អបអរសាទរ​ខួប៦ឆ្នាំ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ KFA

គម្រោង​បុរី​លំនៅដ្ឋាន​ទំនើប​ទាន់សម័យ កៀនស្វាយ​ផាក ប្រកាស​បើក​លក់​ជា​ផ្លូវការ និង​អបអរសាទរ​ខួប៦ឆ្នាំ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ KFA

ភ្នំពេញ ៖ បុរី​កៀនស្វាយ​ផាក ដែលជា​គម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ប្រកបដោយ​ប្រណីតភាព​គួរ​ជាទី​ទាក់ទាញ ជាមួយនឹង​តម្លៃ​ក្រោម៦ម៉ឺន​ដុល្លារ​ស្ថិតនៅ​ភូមិ​ស្រែអំពិល  ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែលជា​តំបន់​ជាយក្រុង​កំពុងមាន​ពី​សក្ដានុពល ក្រោម​កា​បណ្តាក់​ទុនវិនិយោគ និង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal សរុប​ប្រមាណ១០លា​ដុល្លារ​បានប្រកាស​ដាក់លក់​ជា​ផ្លូវការ​ហើយ។

នៅក្នុង​ឱកាស​នៃ​ការ​ប្រាកា​សលក់​ជា​ផ្លូវការ និង​ជាការ​អបអរសាទរ​ខួប​ឆ្នាំ​ទី៦របស់​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal  ក្រុមហ៊ុន​បាន​ផ្តល់ជូន​កាន់តែ​ពិសេស ដោយ​គ្រប់​អតិថិ​ទាំងអស់​នឹង​ទទួលបាន​ផលចំណេញ​កាន់តែច្រើន ដែល​ក្រៅពី​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេសភ្លាមៗ និង​សម្ភារៈ​តុបតែង​លម្អ ក៏ដូចជា​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​រៀបចំ​រួចជាស្រេច​នៅក្នុង​លំនៅដ្ឋាន​ហើយ​នោះ ថែមទាំង​មាន​ភាពងាយស្រួល​ក្នុងការ​ក្លាយជា ម្ចាស់​លំនៅដ្ឋាន​នៅក្នុង​បុរី​មួយ​នេះ​ដោយ​គ្រាន់តែ​បង់​ត្រឹម១០ភាគរយ​លើកដំបូង​តែប៉ុណ្ណោះ​ក៏​អាច​ចូល​រស់​នៅបាន​យ៉ាង​ពេញសិទ្ធិ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal ដែលជា​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​លើ​គម្រោង​នេះ​ដោយផ្ទាល់​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា លំនៅដ្ឋាន​នេះ គឺមាន​លក្ខណៈ​ល្អប្រសើរ​ក្នុងការ​រស់នៅ ដោយសារតែ​វា​ជា​តំបន់​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​ខ្លាំង។ ដោយឡែក​ចំពោះ​លំនៅដ្ឋាន ក៏ដូចជា​បរិស្ថាន​ជុំវិញ ក៏​ត្រូវបាន​ក្រុមហ៊ុន​រៀបចំ​ធ្វើឡើង​គោរព​តាម​មាត្រដ្ឋាន​របស់​ក្រសួង ទាំង​ការរៀបចំ​ធ្វើ​ផ្លូវ ខាងក្នុង​មាន​ទំហំ៨ម៉ែត្រ នៅសល់​ខាងមុខផ្ទះ​ទំហំ៤ម៉ែត្រ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ និង​មាន​សុវត្ថិភាព​ក្នុងការ​ទុកដាក់​យាន្ត​ជំនិះ។

លោក​ឧកញ៉ា​បន្តទៀតថា “នៅក្នុង​គម្រោង​អភិវឌ្ឍន៍​បុរី កៀនស្វាយ ផាក ត្រូវ​សាងសង់​លំនៅដ្ឋាន​បែប​ទំនើប និង​ទាន់សម័យ​សរុប​ជិត២០០ខ្នង ស្ថិតនៅ​តំបន់​ដែលមាន​សក្ដានុពល​ជាប់​ផ្លូវ​ក្រវាត់​ទី៣ និង​បញ្ជ​ប់​ការសាងសង់​ទាំងស្រុង​ត្រឹម​រយៈពេល២៤ខែ​តែប៉ុណ្ណោះ ដោយ​ផ្តល់ជូន​នូវ​លក្ខខណ្ឌពិសេសៗជាច្រើន​ចំពោះ​អតិថិជន​ដែល​ចង់​ក្លាយ​ម្ចាស់​លំនៅដ្ឋាន​ជាមួយ​នឹ​វិធីសាស្ត្រ​នៃ​ការទិញ​ដោយ​បង់​រំលស់​ផងដែរ ដោយ​គ្រាន់តែ​បង់​ត្រឹម១០ភាគរយ​លើកដំបូង អាច​ចូល​រស់នៅក្នុង​លំនៅដ្ឋាន​ដ៏​ទាន់​សម័យនេះ​បាន​បន្ទាប់ពី​សាងសង់​រួចរាល់ ហើយ​នៅសល់៩០ភាគរយ​ទៀត អតិថិជន​អាច​បង់​រំលស់​ជាមួយ​ក្រុមហ៊ុន​ទៅតាម​ដំណាក់កាល ឬ​ជាមួយ​ធនាគារ​ដៃគូ​រហូតដល់២០ឆ្នាំ​ក្នុង​អត្រា​ការប្រាក់​ដ៏​សមរម្យ ដោយ​មានការ​កាត់ឈ្មោះ​ប្រគល់ជូន​ប្លងរឹង​ស្របច្បាប់​យ៉ាង​ត្រឹមត្រូវ។

បច្ចុប្បន្ននេះ​គម្រោង​បុរី​លំនៅដ្ឋាន​ទាន់សម័យ និង​ទំនើប​តម្លៃ​សមរម្យ កៀនស្វាយ​ផាក កំពុងមាន​សកម្មភាព​យ៉ាង​មមាញឹក​ក្នុងការ​សាងសង់​ដើម្បី​បញ្ចប់​តាម​ផែនការ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ខណៈដែល​ការលក់​គិត​ត្រឹម​ខែមីនា ឆ្នាំ២០២១នេះ ទទួលបាន​ប្រមាណ៦០ភាគរយ​នៃ​គម្រោង​ក្នុងដំណាក់កាល​ដំបូង។ ដោយឡែក​សម្រាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា ផ្លូវថ្នល់ បណ្តាញ​ទឹកស្អាត​បណ្តាញ​អគ្គិសនី និង​បណ្តាញ​បង្ហូរទឹក​ស្របតាម​បទដ្ឋាន​ដែល​ក្រសួង​បានកំណត់​ត្រូវ​បានរៀបចំ​រួចរាល់។

សម្រាប់​អតិថិជន​ដែល​ទិញ ដោយ​ការបង់​ផ្តាច់​ជាមួយ​ក្រុមហ៊ុន​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​កាន់តែច្រើន​ពី​ក្រុមហ៊ុនភ្លាមៗ រួមជាមួយ​នឹង​ការទទួលបាន​កាដូ​ពិសេស​ផងដែរ​ដូចជា ទូរ​តាំង១ឈុត ទូរ​ដាក់​ទូ​រស​ទស្សន៍​ដ៏​ស្រស់ស្អាត១ឈុត ទូ​ចង្ក្រាន​បាយ១ឈុត និង​ទូរ​សម្លៀកបំពាក់​ចំនួន១ឈុត ដែលមាន​តម្លៃ​សរុប​ជាង៦០០០ដុល្លារ​ផងដែរ។

ផ្អែក​តាម​ការអះអាងរ​បស់​អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​បាន​លើកឡើងថា តំបន់​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង ដែលមាន​ចម្ងាយ​ប្រមាណ២០–៣០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​គឺ​សុទ្ធ​តែមាន​សក្ដានុពល ជាពិសេស​ស្ថិតនៅ​តំបន់​ក្រវាត់ក្រុង​ទី៣ត​ភ្ជាប់​ផ្លូវជាតិ​លេខ១ ដែល​នឹងមាន​ភាពលេច​ធ្លោ​ក្នុងពេល​ដ៏​ខ្លី ដោយសារតែ​វា​មាន​វិសាលភាព​ផ្ទៃដី​នៅ​ទូលាយ តម្លៃ​នៅមានកម្រិត ហើយ​ជាពិសេស ជា​តំបន់​ដែល​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​សេដ្ឋកិច្ច។

នៅ​តំបន់​នេះ​មាន​ហ៊ុមព័ទ្ធ​ទៅដោយ​មណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន ដូចជា​កំពង់ផែ​ភ្នំពេញ តំបន់​សេដ្ឋ​ពិសេស មជ្ឈមណ្ឌល​កម្សាន្ត The Prince Maner Resort តំបន់ឧស្សាហកម្ម​ក្រុមហ៊ុន​វឌ្ឍនៈ កន្លែង​វាយ​ហ្គោល (Vattanac Golf Course)  ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ដែលជា​ខ្សែបណ្តាញ​សេដ្ឋកិច្ច​យ៉ាងសំខាន់​របស់​កម្ពុជា និង​មាន​ផ្លូវ​ជាច្រើន​ខ្សែ​ងាយស្រួល​ឆ្ពោះទៅកាន់​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ទៀតផង។ សម្រាប់​ព័ត៌មាន​លម្អិត​ពី​គម្រោង​អាចទាក់ទង​បាន​តាម​ទូរស័ព្ទ​លេខ ៖ ០៧៧ ៩៩ ៧៨ ៨៨ / ០១៧ ៧៩ ៦៦ ៣៣ .៕

#អរគុណសន្តិភាព

Leave a Reply