You are currently viewing រដ្ឋបាលខេត្ត​សៀម​រាម​ប្រកា​ដ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ-ចូល ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប

រដ្ឋបាលខេត្ត​សៀម​រាម​ប្រកា​ដ​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ-ចូល ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប

សៀមរាប៖ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន សាធារណជន​ឱ្យបាន​ជ្រាបថា៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ចូលក្នុង​សហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បាន​រកឃើញ​វិជ្ជមាន​កូ​វីដ១៩ បុគ្គល​ទី២ នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទៅលើ​លោក ម៉ាប់ វុន អាយុ៣៥ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​បាន​ប្រកបមុខរបរ​ជា​កម្មក​របើក​រថយន្ត​ដឹក​ដី នៅ​ភូមិ​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយបាន​វិល​ត្រឡប់មក​ខេត្តសៀមរាប កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ចរាចរ​ចេញ-ចូល សង្កាត់​គោកចក ក្រុង​សៀមរាប ចាប់ពី​វេលា​ម៉ោង ១៩:០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះ​តទៅ។ ជាមួយគ្នានេះ បងប្អូន​ដែល​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​នឹង​បុគ្គល​ដូច​បាន​ជម្រាបជូន​ខាងលើ ឬ​មាន​ករណី​សង្ស័យ ឬ​បានធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​មួយចំនួន​រួមមាន៖ពេទ្យ ចាវ ចាន់ នៅ​ផ្សារ​ភូមិភាគ៤ (ចាប់​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១) ពេទ្យ ទូច កូ នៅ​ខាងលិច​ផ្សារ​ដើម​ក្រឡាញ់ (ចាប់ពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១) ពេទ្យ៧៧៧ នៅ​ផ្លូវជាតិ​លេខ៦ ខាងលិច​ស្តុ​ប​ទន្លេសាប (ចាប់ពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១)  និង​គ្លីនិក​សុខភាព (ចាប់ពី​យប់​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១) សូម​រួសរាន់​មក​យក​សំណាក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សាលា​គរុកោសល្យ  និង​អ្នករស់នៅ​ក្បែរ​មន្ទីរពេទ្យ៧៧៧ សូម​យក​សំណាក​នៅ​មន្ទីរពេទ្យ៧៧៧ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។ រាល់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង០៦៩ ៧៧៣ ២២៣។

ចំពោះ​ការផ្អាក​ចរាចរណ៍​ចេញ-ចូល​បណ្តោះអាសន្ន​នេះ នឹង​ដំណើរការ​ឡើងវិញ ក្រោយ​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ មាន​សភាព​ធូ​ស្រាល និង​វិល​មករក​ប្រក្រតីភាព​ឡើងវិញ ដោយ​រដ្ឋបាលខេត្ត​នឹង​ជូនដំណឹង​នាពេល​ក្រោយ។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ពិសេស​បងប្អូន​ដែល​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

#អរគុណសន្តិភាព

Leave a Reply