You are currently viewing ក្រសួងសុខាភិបាល កំណត់​យក​រាជធានី-ខេត្ត​ចំនួន ៥ ជា​ភូមិសាស្ត្រ​ដែល​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព
ក្រសួងសុខាភិបាល ចេញ​វិធានការសំខាន់១០ចំណុច​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ព្រឹត្តិការណ៍ ៣វិច្ឆិកា  

ក្រសួងសុខាភិបាល កំណត់​យក​រាជធានី-ខេត្ត​ចំនួន ៥ ជា​ភូមិសាស្ត្រ​ដែល​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​មួយ ស្ដីអំពី​ភូមិសាស្ត្រ ដែល​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ដែលមាន ៖ រាជធានី​ភ្នំពេញ , ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល , ខេត្តព្រៃវែង និង​ខេត្តសៀមរាប ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​តម្រូវឱ្យ​មានការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ស្របតាម​ប្រកា​សលេខ០៨១ ចុះ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍»។

ក្រសួងសុខាភិបាល ស្នើសុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ចាត់វិធានការ​ដើម្បី​ធានា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​សូម​សាធារណជន​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

សូមជម្រាបថា នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់ថា នៅ​ទីសាធារណៈ​មាន​មនុស្ស​ច្រើន ឬ​កន្លែង​ជួបជុំ​ចាប់ពី ២នាក់​ឡើងទៅ គឺ​តម្រូវឱ្យ​បុគ្គល​គ្រប់រូប​ត្រូវតែ​ពាក់​ម៉ាស់ បើ​មិន​ពាក់​ម៉ាស់​នឹងរង​ការពិន័យ​ពី ២០ម៉ឺន​រៀល ទៅ១លាន​រៀល ៕

#អរគុណសន្តិភាព

Leave a Reply