You are currently viewing ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​សម្រេចយក​វិទ្យាស្ថាន​ហ្វឹកហ្វឺន( ឧដុង្គ) និង​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ក្នុង​ខេត្តកំពង់ស្ពឺ ព្យាបាល​ជំងឺ​កូ​វីដ១៩

ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​សម្រេចយក​វិទ្យាស្ថាន​ហ្វឹកហ្វឺន( ឧដុង្គ) និង​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ក្នុង​ខេត្តកំពង់ស្ពឺ ព្យាបាល​ជំងឺ​កូ​វីដ១៩

ភ្នំពេញ៖ នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ទេសរដ្ឋមន្ត្រី  សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​សម្របសម្រួល កិច្ចការ​បញ្ជូន​កងក​ម្លាំ​ង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព ឯកឧត្តម មាន ច័ន្ទ​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍(PKO) និង​វិទ្យាស្ថាន​ហ្វឹកហ្វឺន (ឧដុង្គ) ខេត្តកំពង់ស្ពឺ ។

នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​បាន​សម្រេចយក​មណ្ឌល​ច​ត្តា​ឡី​ស័ក ២កន្លែង​ទៀត​របស់​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម រួមមាន៖ មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍(PKO) ស្រុក​ភ្នំស្រួច និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន(ឧ​ត្តុ​ង្គ ) ខេត្តកំពង់ស្ពឺ  ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នាយ​ឧ​ត្ត​ម​សេនីយ៍​ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី ក្នុងនាម​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បានបញ្ជាក់​នៅ​ថ្ងៃទី២៤ ខែមីនា​នេះ ថា​ការយក​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងពីរ​កន្លែង​របស់​អង្គភាព​ទ័ព​មួក​ខៀវ​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ លើ​កង​កំលាំងយោធា និង​ពលរដ្ឋ​ស៊ីវិល គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ទ័ព​មួក​ខៀវ​យើង​ទាំងអស់​មានបទពិសោធន៍ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩បានជា​សះស្បើយ ជាពិសេស​ការព្យាបាល​ជាសះស្បើយ​ចំពោះ​អ្នកជំងឺ​ទ័ព​មួក​ខៀវ​មកពី​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល​លើកចុងក្រោយ​បានជា​ចំនួន៩នាក់ និង​ខណៈ ២នាក់​ទៀត​កំពុង​ព្យាបាល​បន្ត ។

សូមបញ្ជាក់ថា នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ទីតាំង​ថ្មី​នេះ ក្រុមគ្រូពេទ្យ ក៏បាន​អញ្ជើញ​មកចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ជូន​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ១១៧នាក់ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​លី​បង់ និង​សាធារណៈ​អា​ហ្វ្រឹ​ក​កណ្តាល និង​ទើបបាន​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​ផងដែរ។

នាយ​ឧ​ត្ត​ម​សេនីយ​ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី បាន​បញ្ជាក់ដែរថា សម្រាប់​កងទ័ព​មួក​ខៀវ​ដែល​កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នៅក្រៅ​ប្រទេស បច្ចុប្បន្ន​គឺមាន​ទ័ព​មួក​ខៀវ​នៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង សាធារណៈរដ្ឋ​អា​ហ្វ្រី​ក​កណ្តាល និង​លី​បង់ គឺ​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​អស់ហើយ ដោយឡែក​កងកម្លាំង​បេសកកម្ម​នី​ប្រ​ទស​ម៉ា លី គឺ​បាននិងកំពុង​ត្រៀម​ចុះឈ្មោះ​បន្ត​ផងដែរ ៕

#អរគុណសន្តិភាព

Leave a Reply