You are currently viewing អាជ្ញាធរ​ជាតិ​អប្សរា​ប្រកា​ដ​ឲ្យ​ញ្ឈ​ប់​ការលក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក!

អាជ្ញាធរ​ជាតិ​អប្សរា​ប្រកា​ដ​ឲ្យ​ញ្ឈ​ប់​ការលក់ដូរ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក!

សៀមរាប៖ ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក។

អជ្ញាធរ​ជាតិ​អប្សរា ឲ្យ​ដឹងថា​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុសំខាន់ៗដែល​ត្រូវការ​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត (តំបន់១) និង​ជា​តំបន់​សម្បូរ​សំណល់​បុរាណវត្ថុ​ដែល​ត្រូវការពារ​ទប់ទល់​នឹង​នឹង​ការ​ប្រេ​ី​ប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការអភិវឌ្ឍន៍​មិន​សមស្រប(តំបន់២)។  ការលក់​ទិញ​ដីធ្លី​ក្នុង​តំបន់​ទាំងនេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ០០១ ន.ស ចុះ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច​លេខ៧០ សសរ ចុះ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់១ និង​តំបន់។

ដេ​ី​ម្បី​បានដឹង​អំពី​ទីតាំង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ឲ្យ​បានច្បាស់លាស់ សូម​ទាញយក​ផែនទី​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ដាក់ចូល​ក្នុង​កម្ម​វិធី​Google Earthនៃ​ទូរ​សព្ទ​ដៃ​ឬ​កុំព្យូទ័រ​របស់លោក​អ្នក។

ក្នុងករណី​មាន​ចម្ងល់​ទាំងឡាយណា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​ការពារ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ សូម​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អាជ្ញាធរ​ជាតិ​អប្សរា​ដែលមាន​ឈ្មោះ អាជ្ញាធរ​ជាតិ​អប្សរា Apsara National Authority ៕

#អរគុណសន្តិភាព

Leave a Reply