You are currently viewing ឥណ្ឌា​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ក្នុង​មួយថ្ងៃ ៣៨៦,៤៥២នាក់, ស្លាប់ ៣,៤៩៨នាក់

ឥណ្ឌា​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ក្នុង​មួយថ្ងៃ ៣៨៦,៤៥២នាក់, ស្លាប់ ៣,៤៩៨នាក់

ញូ​ដេលី៖ ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​សុក្រ ទី៣០ ខែមេសា​នេះ បានប្រកាស​ពី​រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 លើស៣សែន​នាក់​ក្នុង​មួយថ្ងៃ​បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប កើនឡើង​ដល់ ១៨.៧៥លាន​នាក់ ហើយ​នេះ​ជា​ថ្ងៃទី៩ដែល​ឥណ្ឌា​មាន​ឆ្លង​ខ្ទង់៣សែន​នាក់។

នៅក្នុង​រយៈពេល ២៤ម៉ោង​កន្លងទៅនេះ អ្នក​ឆ្លង​ជំងឺ COVID-19 ទូទាំងប្រទេស​សរុប ៣៨៦,៤៥២នាក់​ទៀត ត្រូវបាន​រាយការណ៍ ខណៈ​អ្នកជំងឺ​រហូតដល់ ៣,៤៩៨នាក់​បាន​ស្លាប់។ បូក​បញ្ចូល​តួលេខ​ថ្មី​នេះ​ធ្វើឱ្យ​ចំនួន​អ្នកជំងឺ COVID-19 ដែល​បាន​បាត់បង់​ជីវិត​សរុប​នៅ​ឥណ្ឌា​កើនឡើង​ដល់​ជាង ២០៨,៣០០នាក់, ១៥.៣៧លាន​នាក់​ជាសះស្បើយ​ឡើងវិញ និង ៣.១៧លាន​នាក់​ទៀត​កំពុង​ព្យាបាល ឬ​រង់ចាំ​ការព្យាបាល។

អង្គការ​អន្តរជាតិ និង​អ្នកជំនាញ​ក្នុងស្រុក​ជាច្រើន​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​បិទ​ប្រទេស​ទាំងមូល​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​រលក​ថ្មី​នៃ​ការឆ្លង​រាតត្បាត COVID-19 តែ​រដ្ឋាភិបាល​ទីក្រុង​ញូ​ដេលី ហាក់​មិនអាច​ធ្វើតាម​បាន​នោះឡើយ។ យ៉ាងណាក៏ដោយ មានតែ​រដ្ឋធានី​ញូ​ដេលី​មួយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​បិទទ្វារ ហើយ​វា​នឹងត្រូវ​អូសបន្លាយ​រហូតដល់​ថ្ងៃទី០៣ ខែឧសភា៕

#អរគុណសន្តិភាព

Leave a Reply