បរទេស៖គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះយោងតាមការចេញផ្សាយរបស់ Sputnik បានអះអាងថាតួលេខនៃការផ្ទុះកូវីដ
នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល២៤ម៉ោងចុងក្រោយបានកើនឡើងរហូតទៅដល់៤០១ ៩៩៣ករណីជាអត្រាឆ្លងខ្លាំងបំផុតមិនធ្លាប់មានឡើយលើសកលលោក។
ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌាដែលបានធ្វើសេចក្តីថ្លែងការណ៍តួលេខជាផ្លូវការនេះបានបញ្ជាក់ទៀតថាតួលេខសរុបគិតមកដល់ពេលនេះមានទៅដល់១៩ ១៦៤ ៩៦៩នាក់ប៉ុន្តែទោះបីជាយ៉ាងណាក្តីចំនួននៃអ្នកជំងឺដែលបានជាសះស្បើយគឺមានប្រមាណជា ១៥,៦៨លាននាក់ផងដេរ។
ក្នុងពេលតំណាលគ្នានេះតួលេខនៃអ្នកបាត់បង់ជីវិតថ្មីមានទៅដល់៣៥២៣នាក់ដែលវាបានធ្វើឲ្យតួលេខនៃអ្នកបាត់បង់ជីវិតនៅទូទាំងប្រទេសឥណ្ឌាកើនដល់២១១ ៨៥៣នាក់៕


#អរគុណសន្តិភាព