You are currently viewing ឥណ្ឌូ​ណេ​ស៉ី​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូ​វីដ-១៩ របស់​ក្រុមហ៊ុន​ចិន Sinopharm

ឥណ្ឌូ​ណេ​ស៉ី​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូ​វីដ-១៩ របស់​ក្រុមហ៊ុន​ចិន Sinopharm

ហ្សា​ការ​តា៖ អាជ្ញាធរ​ផ្នែក​ចំណីអាហារ និង​ឱសថ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី នៅ​ថ្ងៃ​សុក្រ ទី៣០ ខែមេសា​នេះ​បានប្រកាស​អនុម័ត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់ នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinopharm។

ប្រធាន​ផ្នែក​ចំណីអាហារ និង​ឱសថ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី លោកស្រី Penny Lukito បានធ្វើ​សេចក្តីប្រកាស​ដូចខាងលើ និង​បាន​និយាយថា ការអនុម័ត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់​នេះ គឺ​ផ្អែកលើ​ដំណាក់កាល​ទី៣ នៃ​ការធ្វើ​តេស្ត​សាកល្បង​នៅ​ប្រទេស​អារ៉ាប់​រួម និង​ប្រទេស​ដទៃទៀត។

ឥណ្ឌូ​ណេ​ស៉ី បានអនុម័ត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន ០៣ប្រភេទ​រួចមកហើយ គឺ​វ៉ាក់សាំង​ដែលមាន​ឈ្មោះ​សម្គាល់ថា CoronaVac ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinovac ព្រមទាំង​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​ផលិត​ឱសថ​ឥណ្ឌូ​ណេ​ស៉ី PT Bio Farma និង​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinovac និង​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស AstraZeneca៕

#អរគុណសន្តិភាព

Leave a Reply