You are currently viewing សម្តេច​តេ​ជោ ហ៊ុន សែន សូម​ឲ្យ អាជ្ញាធរ​អគ្គិសនី ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ក៏ដូចជា​រដ្ឋាករទឹក​ទីក្រុង​ភ្នំពេញ ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​ផ្ទះ​ឈ្នួល របស់​កម្មករ កម្ម​ការ​នី ជាមុន

សម្តេច​តេ​ជោ ហ៊ុន សែន សូម​ឲ្យ អាជ្ញាធរ​អគ្គិសនី ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ក៏ដូចជា​រដ្ឋាករទឹក​ទីក្រុង​ភ្នំពេញ ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​ផ្ទះ​ឈ្នួល របស់​កម្មករ កម្ម​ការ​នី ជាមុន

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ម្ចាស់​ផ្ទះជួល​ទាំងអស់ នឹងមាន​ការយោគយល់ បញ្ចុះ​ថ្លៃឈ្នួល​ផ្ទះ​ជូន​បងប្អូន កម្មករ កម្ម​ការ​នី ហើយ​ស្ថានភាព​នេះ មិនមែន​នៅ​ទីក្រុង​ភ្នំពេញ​ទេ បើ​អាច​ធ្វើបាន​សូម​ធ្វើ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​របស់​យើង ពិសេស​តំបន់​ដែលមាន​ការបិទ​ខ្ទប់ ដែល​កម្មករ កម្ម​ការ​នី មិនទាន់​បើកប្រាក់​ខែ ។

សម្រាប់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​ឲ្យ អាជ្ញាធរ​អគ្គិសនី ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ក៏ដូចជា​រដ្ឋាករទឹក​ទីក្រុង​ភ្នំពេញ ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​ផ្ទះ​ឈ្នួល របស់​កម្មករ កម្ម​ការ​នី ជាមុន ដោយ​ត្រូវ​រក​វិធី​ដោះស្រាយ​ណាមួយ​ដើម្បី​ឲ្យ​កម្មករ កម្ម​ការ​នី ដែល​រស់​នៅតាម​ផ្ទះជួល បានទទួល​នូវ​ការអនុគ្រោះ ក្នុង​ការយកថ្លៃ​ទឹក ភ្លើង ដែលជា​រួមចំណែក​ជាមួយ​ម្ចាស់​ផ្ទះជួល ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​កម្មករ កម្ម​ការ​នី ។

ដោយ: ទ​ទក

#អរគុណសន្តិភាព

Leave a Reply