ភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី “ការរៀបចំមន្ទីរពេទ្យទាំង៥ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលរួមមាន: ”

- Great Duke
2. មន្ទីរពេទ្យហ្លួងម៉ែ
3. មណ្ឌលព្យាបាលកូវីត ១៩ កម្រិតស្រាលកោះពេជ្រទី១
4. មណ្ឌលព្យាបាលកូវីត ១៩ កម្រិតស្រាលកោះពេជ្រទី២
5. មណ្ឌលព្យាបាលកូវីត១៩ កម្រិតស្រាលទួលពង្រ
មន្ទីរពេទ្យទាំង៥នេះបានរៀបចំដោយហ្មត់ចត់ហេីយអ្នកជំងឺដែលកំពុងតែព្យាបាលនៅក្នុងពេទ្យទាំង៥នេះត្រូវបានទទួលការព្យាបាលនឹងថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីត១។ មកដល់ថ្ងៃនេះចំនួនអ្នកជំងឺដែលបានចូលព្យាបាលក្នុងមន្ទីរពេទ្យទាំង៥នេះមានចំនួនសរុប 5,628នាក់ និងអ្នកជំងឺដែលបានជាសះស្បេីយសរុបចំនួន 2,310នាក់។

លោកជំទាវ ពេជ ចន្ទមុន្នី សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ TYDA ជួរមុខ, ក្រុមសេវាជួរមុខ និងកងកំលាំងប្រដាប់អាវុធទាំងអស់ដែលបានជួយសហការណ៍គ្នាថែទាំអ្នកជំងឺដោយមិនគិតពីភាពនឿយហត់របស់ខ្លួន៕



#អរគុណសន្តិភាព