បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីព្រឹកថ្ងៃសុក្របានធ្វើការបញ្ជាក់ថា លោកនឹងរំពឹងនូវជំនួបមួយជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងពេលឆាប់ៗនេះ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយសេតវិមានបានបញ្ជាក់ទៀតថាកិច្ចប្រជុំនេះនឹងធ្វើឡើងដោយផ្តោតសំខាន់ទៅលើកិច្ចការងារកែសម្រួលនិងដោះស្រាយនូវជំហផ្សេងគ្នាដែលកើតឡើងដោយភាគីខាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននិងរដ្ឋាភិបាលក្រុងមូស្គូកាលពីពេលកន្លងមកនិងចុងក្រោយនេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅអគារសេតវិមានលោក Biden បានបញ្ជាក់ថាលោកនៅតែមានផែនការក្នុងការជួបជាមួយនឹងលោក Putinទោះបីជាបញ្ហាធំចុងក្រោយនេះគឺរុស្សីបានបង្កើនកម្លាំងយោធានៅតាមបណ្តោយព្រំដែនជាមួយនឹងអ៊ុយក្រែនក្តី។
លោកបន្តបែបនេះថាឆ្លើយតបទៅនឹងសំណួរថាតើជំនួបនេះអាចធ្វើឡើងនៅក្នុងខែមិថុនាឬយ៉ាងណានោះ៖ខ្ញុំមានទំនុកចិត្តថាពួកយើងនឹងអាចជួបគ្នាទោះបីជាបច្ចុប្បន្នយើងមិនទាន់មានពេលវេលាឬទីកន្លែងច្បាស់លាស់នៅឡើយក្តីហើយកិច្ចការងារនេះគឺនឹងដំណើរការទៅយ៉ាងជោគជ័យជាមិនខាន៕
#អរគុណសន្តិភាព