បរទេស៖ កាសែតជប៉ុនក្យូដូនៅថ្ងៃព្រហស្បតិ៍នេះបានចេញផ្សាយថារដ្ឋាភិបាលក្រុងវ៉ាក់ស៊ិនតោនបានចេញសេចក្តីចោទប្រកាន់ទៅលើរដ្ឋាភិបាលចិន ពីបទរារាំងដល់ការបញ្ចេញមតិបែបសាសនា និងកំពុងធ្វើឲ្យតំបន់ Xinjiangដែលមានជនជាតិភាគតិច Uyghurរស់នៅយ៉ាងច្រើននោះក្លាយទៅជា ទៅជាគុកអត់ជញ្ជាំង។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលដែលត្រូវបានធ្វើឡើងដោយក្រសួងការបរទេសអាមេរិកបានធ្វើការចេញផ្សាយផងដែរអំពីរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីសិទ្ធនិងសេរីភាពរបស់សាសនានិងបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំងទៅ លើការបង្ក្រាបទៅលើក្រុម Uyghurនិងក្រុមជនជាតិមូស្លីមដទៃទៀត ដែលរស់នៅក្នុងនេះ។

ក្នុងនោះផងដែររដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បាននិយាយដែរថា៖
ប្រទេសចិន នៅតែបន្តប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិម៉ូស្លីម Uyghur និងក្រុមជនជាតិភាគតិចដទៃទៀត ។
ជាការឆ្លើយតបកន្លងមកនិងបច្ចប្បន្នប្រទេសចិនតែបញ្ជាក់ដដែលថា ជំរំឃុំឃាំងដែលអាមេរិកចោទប្រកាន់នោះគឺគ្រាន់តែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងភាពជ្រុលនិយមខាងសាសនាប៉ុណ្ណោះ៕
#អរគុណសន្តិភាព