You are currently viewing ឯកឧត្តម គួច ចំរើន កោតសរសើរ​ដល់​កង​កម្លាំង​ក្នុងការ​បំពេញបេសកកម្ម​ក្នុង​តំបន់​បិទ​ខ្ទប់​ប្រកបដោយ​ភាព​អត់ធ្មត់

ឯកឧត្តម គួច ចំរើន កោតសរសើរ​ដល់​កង​កម្លាំង​ក្នុងការ​បំពេញបេសកកម្ម​ក្នុង​តំបន់​បិទ​ខ្ទប់​ប្រកបដោយ​ភាព​អត់ធ្មត់

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​កងកម្លាំង​កងពល​តូច​ថ្មើរជើង​លេខ ៣១ ដែល​បាន​តស៊ូ​ស្វិតស្វាញ​ពុះពារ​ការលំបាក ដើម្បី​អនុវត្ត​បទបញ្ជា​ថ្នាក់លើ​ឲ្យ​សម្រេចបាន​ជោគជ័យ ក្នុង​បេសកកម្ម​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​នាពេល​កន្លងមកនេះ។

ការលើកឡើង​នេះ​បានធ្វើ​ឡើង​ក្នុង​គ្រា​ដែល ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ ចុះ​សំណេះសំណាល​ជាមួយ​កងកម្លាំង​របស់​កងពលតូច​ថ្មើរជើង​លេខ៣១ ដែល​ត្រូវបាន ទទួល​បទបញ្ជា​អនុញ្ញាត​ឲ្យ​វិល​ចូល​អង្គភាព​វិញ​នៅ ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ នេះ។ ក្នុង​ពិធី​នោះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ ឧ​ត្ត​ម​សេនីយ៍ ទោ សុខ សាកល មេបញ្ជាការរង យោធភូមិភាគ​ទី៣ ទទួល​ទិស​ខេត្ត​ព្រះសីហនុ និង​ឧ​ត្ត​ម​សេនីយ៍​ទោ ផង់ យ៉ុ​ត មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ៣១ ។

សូម​ជម្រាបជូន​ថា កម្លាំង​របស់​កងពល​តូច​ថ្មើរជើង​លេខ៣១ ដែល​បាន​ចូលរួម​សហការ​ការពា​រ តំបន់​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ខ្លាំង ចាប់តាំងពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ ហើយ​ត្រូវ​បានទទួល​បទបញ្ជា​អនុញ្ញាត​ឲ្យ​វិល​ចូល​អង្គភាព​វិញ​នៅ ថ្ងៃទី១៤ខែឧសភា​ឆ្នាំ២០២១នេះ ។ ប៉ុន្តែ​ដោយឡែក​កម្លាំង​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ នៅតែ​បន្ត​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ដដែល៕

 

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply