បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានឱ្យដឹងនៅថ្ងៃទី១៤ ឧសភា ថា ប្រទេសវៀតណាមនឹងបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលអភិវឌ្ឍរួមគ្នា ដោយក្រុមហ៊ុន ហ្វ៉ៃហ្ស៊ើរ និងបៃអូអេនថេក ចំនួន ៣១លានដូស ក្នុងឆ្នាំ២០២១ នេះ ក្នុងកិច្ចព្យាយាមរបស់ប្រទេស លើការចាត់ចែងស្វែងរកវ៉ាក់សាំងយកមកត្រៀមបម្រុង ក្រោមការប្រកួតប្រជែង និងភាពមិនច្បាស់លាស់របស់ការផ្គត់ផ្គង់។
ក្នុងដំណាច់ឆ្នាំ២០២១ ប្រទេសវៀតណាមរំពឹងថា នឹងបានទទួលវ៉ាក់សាងការពារកូវីដ-19 រួមទាំងអស់ ១១០លានដូស ដែលប្រកបដោយ វ៉ាក់សាំងរបស់ហ្វ៉ៃហ្ស៊ើរ-បៃអូអេនថេក, វ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា ៣០លានដូស និងវ៉ាក់សាំងតាមរយៈគ្រោងការ កូវ៉ាក់ស៍ ៣៨,៩លានដូស។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍។
សេចក្ដីថ្លែងការណ៍ ថែមទាំងបញ្ជាក់ទៀផងដែរថា វៀតណាមបានដាក្យស្នើសុំទិញវ៉ាក់សាំងបន្ថែម ទៀត ក្រោមគ្រោងការកូវ៉ាក់ស៍ ១០លានដូសទៀតផង។
ប្រទេសស្ថិតក្នុងតំបន់អាស៊ីភាគអាគ្នេយ៍មួយនេះ កំពុងព្យាយាមជំរុញកម្មវិធីការចាក់វ៉ាក់សាំងក្នុងប្រទេស ដើម្បីទប់ទល់នឹងការឆ្លងរាលដាលរលកថ្មី ដែលរកឃើញនៅក្នុង ២៦ខេត្ត ពីខេត្តទាំងអស់ចំនួន៦។

យ៉ាងណាក្ដី ទោះជាចាប់ផ្ដើម រាងយឺតក៏ដោយ តែចំនួនអ្នកឆ្លងក្នុងប្រទេស ហាក់ដូចជានៅតិចនៅឡើយ ដោយមានអ្នកឆ្លងមេរោគត្រឹមតែ ៣ ៧៥៦នាក់ និងមានអ្នកស្លាប់ ៣៥នាក់ប៉ុណ្ណោះ ដែលភាគច្រើន នេះជាលទ្ធផល ពីវិធានការបង្ខាំងជំងឺយ៉ាងតឹងរ៉ឹង។
ក្រៅពីនេះ ក្រសួងសុខាភិបាល នៅបានបញ្ជាក់ទៀតថា ក្រសួងកំពុងស្ថិតក្នុងកិច្ចចរចារកទិញវ៉ាក់សាំងកូវីដ-19 របស់ក្រុមហ៊ុន CureVac របស់អាល្លឺម៉ង់ទៀតផង។
ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍កាលពីថ្ងៃពុធ ទី១២ ឧសភាថា អង្គការសុខភាពពិភពលោក កំពុងពិនិត្យមើលសំណើរបស់អ្នកផលិតវ៉ាក់សាំង ដែលមិនបញ្ជាក់ឈ្មោះនៅក្នុងប្រទេសវៀតណាម ដែលត្រូវការធ្វើជាមជ្ឈមណ្ឌលកណ្ដាលតិចណូឡូជីវ៉ាក់សាំងកូវីដ-19 ប្រភេទ mRNA ក្នុងប្រទេសអាស៊ីភាគអាគ្នេយ៍។
សម្រាប់វ៉ាក់សាំងដែលវៀតណាមផលិតឡើងដោយខ្លួនឯងនៅក្នុងប្រទេស ដូចជា Covivac ត្រូវបានគេរំពឹងថា នឹងអាចប្រើការបានក្នុងឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាល៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព