You are currently viewing សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន៖ ការថែទាំ​និង​វិនិយោគ​លើ​កុមារ​នា​ថ្ងៃនេះ ដើម្បី​អនាគត​ប្រទេសជាតិ​នាពេលខាងមុខ

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន៖ ការថែទាំ​និង​វិនិយោគ​លើ​កុមារ​នា​ថ្ងៃនេះ ដើម្បី​អនាគត​ប្រទេសជាតិ​នាពេលខាងមុខ

ភ្នំពេញ៖ នៅក្នុង​ឱកាស​ទិវា​កុមារ​អន្តរជាតិ១មិថុនា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ប្រធានរដ្ឋសភា បាន​លើកឡើងថា ការយកចិត្តទុកដាក់ វិនិយោគ​លើ​កុមារ​ថ្ងៃនេះ គឺ​ដើម្បី​អនាគត​សង្គម​និង​ប្រទេសជាតិ​នាពេលខាងមុខ។

សម្តេច​បាន​គូសបញ្ជាក់ថា  កម្ពុជា​បានដាក់​ចេញ​និង​កំពុង​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​លើ​គោលនយោបាយ​ជាតិ ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ដោយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្តីពី​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កុមារ ពិសេស​លើកកម្ពស់​សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និង​សុវត្ថិភាព​កុមារ ព្រមទាំង​បាន​ខិតខំ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​រាល់​អំពើហិង្សា​និង​ការរំលោភបំពាន​គ្រប់​រូបភាព​លើ​កុមារ។

នៅក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ក៏ដូចជា​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ-១៩នេះ តាមរយៈ Facebook ផ្លូវ​របស់​សម្តេច​ផ្ទាល់ សម្តេច​ប្រធានរដ្ឋសភា បាន​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល​កុមារ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់ មើលថែទាំ​កុមារ​ឲ្យ​ខ្លាំងក្លា​មួយកម្រិត​ថែមទៀត ត្បិត​អី​ពេលនេះ​ពួកគេ​ងាយ​នឹង​ប្រឈម​បញ្ហាផ្សេងៗ ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply