You are currently viewing អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ទទួល​ថវិកា​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន សម្រាប់​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល 

អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ទទួល​ថវិកា​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន សម្រាប់​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល 

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រសៀល​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ។ បាន​អញ្ជើញ​ជួប​សំណេះសំណាល ទទួលបាន​នាំយក​ថវិកា ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ក្នុង​គោលបំណង​ចូលរួមចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ពិសេស​គឺ​ក្នុងឱកាស​ខួប​លើក​ទី១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធានបទ  “ទាំងអស់គ្នា​រួមគ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​ជំងឺ​កូ​វីដ-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ”។

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​នៅពេលនេះ។

ឯកឧត្តម បន្តថា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ដោយស្មោះ​អស់ពីដួងចិត្ត ហើយ​ថវិកា​ដែល​បាន​ផ្ដល់ជូន​នៅពេលនេះ គឺ​ពិតជា​មានតម្លៃ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ក្នុង​កាលៈទេសៈ​ដែល​ខេត្តកណ្ដាល កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ ដែល​បាន​រីក​រាលដាល​នៅ​ទូទាំង​ខេត្តកណ្ដាល ហើយ​តំបន់​មួយចំនួន ត្រូវបាន​សម្រេច​បិទ​ខ្ទប់ ដោយ​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ចេញពីផ្ទះ និង​បម្លាស់​ទី​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ឬ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឡើយ ដូច្នេះ​អំណោយ​ទាំងអស់នេះ គឺ​ពិតជា​ទាន់ពេលវេលា ក្នុង​ការជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​ទៅនឹង​ការខ្វះ​ស្បៀងអាហារ​ផងដែរ។

ថវិកា​ដែល​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន រដ្ឋបាល​ស្រុក​កៀនស្វាយ និង​សប្បុរសជន​រួមមាន៖ លោកជំទាវ​ឧកញ៉ា ហៀវ លន់, រដ្ឋបាល​ស្រុក​កៀនស្វាយ, មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល, មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តកណ្តាល, មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្តាល, មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល, ឯកឧត្តម ឡោក ហួរ និង​លោកជំទាវ ព្រមទាំង​សប្បុរសជន​ជាច្រើនរូប​ទៀតផង​ដែរ៕

ប្រភព៖ រដ្ឋបាល​ខេត្តកណ្ដាល

#អរគុណសន្តិភាព

Leave a Reply