You are currently viewing សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ

ភ្នំពេញ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​ជនបទ​រទេស ដែលមាន​អាយុ​ចាប់ពី ១៨ឆ្នាំ​ឡើងទៅ នៅ​ខណ្ឌ​ចំនួន០៦ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល។

កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​បណ្តា​ថ្នាក់ដឹកនាំ​ចម្រុះ​ក្រសួងការពារជាតិ​ផងដែរ។

តាម​របាយការណ៍​ក្រសួងការពារជាតិ​កម្ពុ​ជា ចេញផ្សាយ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បាន​ឲ្យ​ដឹងថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ លើក​ទី១ ជូន​កងទ័ព, គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ បាន​ចំនួន​សរុប ១,៣០៤,២៦១នាក់ ក្នុងនោះ​ចាក់​នៅ​តំបន់​ក្រហម​បាន​ចំនួន ៩៩៣,៩០២នាក់ ខណៈ​ចាក់​លើក​ទី២ បាន​ចំនួន ១,១៤១,៥៥០នាក់៕

#អរគុណសន្តិភាព

Leave a Reply