ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីសមាសភាព និងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឹកូវីដ ១៩ ដែលកំពុងមានការរីករាលដាលនៅក្នុងប្រទេស។
យោងតាមសេចក្តីសម្រេច លេខ ៦៩ សសរ ចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា គណៈកលម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ (គ.អ.ក) មាន សមាសភាព ចំនួន ៣៥ មកពីក្រសួងស្ថានប័នជាតិសំខាន់ៗនានារបស់ជាតិ និងដឹកនាំ ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសដុខាភិបាលជាប្រធាន និងលោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ជាអនុប្រធានអចិន្ត្រៃយ៍។
គណៈកលម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មានតួនាទីក្នុងការអនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ ៨៥ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនាស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ ។
ប្រការ ២ នៃសេចក្តីសម្រេចនេះ បន្ថែមថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មានគណៈប្រតិបត្តិមួយដែលជាយន្តការដឹកនាំ និងសម្របសម្រួលការងារប្រចាំថ្ងៃទាំក់ទងនឹងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ របស់ គ.អ.ក និងសម្របសម្រួលការអនុវត្តវិធានការប្រយុទ្ថនឹងជំងឹកូវីដ ១៩ របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ៕















#អរគុណសន្តិភាព