បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃចន្ទម្សិលមិញបានព្រមានដល់ពលរដ្ឋទាំងឡាយណាដែលមិនព្រមចាក់វ៉ាក់សាំងកូវីដនឹងត្រូវជាប់គុកជាមិនខាន។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍មួយលោក Duterte កាលពីថ្ងៃចន្ទម្សិលមិញបាននិយាយបែបនេះថា៖ជាជម្រើសរបស់អ្នកជាវ៉ាក់សាំងឬខ្ញុំនឹងបញ្ជូនអ្នកចូលគុក!

គួរឲ្យដឹងដែរថាមកដល់ពេលនេះពលរដ្ឋនៃប្រទេសហ្វីលីពីនសរុបដែលបានឆ្លងវិរុសកូវីដប្រមាណជា១,៣លាននាក់ហើយោចំនួននៃអ្នកបាត់បង់ជីវិតបានកើនឡើងទៅដល់២៣ ០០០នាក់មកហើយ។
គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះពលរដ្ឋហ្វីលីពីនប្រមាណជា២,១លាននាក់ហើយដែលបានទទួលការចាក់វ៉ាកសាំងរួចរាល់ខណៈដែលពលរដ្ឋសរុបរបស់ខ្លួនមានប្រមាណជា១១០លាននាក់ហើយរដ្ឋាភិបាលនៃប្រទេសហ្វីលីពីនធ្លាប់បានប្តេជ្ញាចិត្តថានឹងចាក់វ៉ាក់សាំងឲ្យពលរដ្ឋរបស់ខ្លួនឲ្យបាន៧០លាននាក់នៅត្រឹមចុងឆ្នាំនេះ៕
#អរគុណសន្តិភាព