បរទេស៖សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះបានធ្វើការសម្រេចចិត្តបិទចោលនូវវេបសាយផ្សព្វផ្សាយសារព័ត៌មានជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ក្រោមបទចោទប្រកាន់ថាជាអ្នកចែករំលែកព័ត៌មានមិនពិត។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានអះអាងថាវេបសាយជាច្រើនបានបាត់ដំណើរការតាំងតែពីថ្ងៃអង្គារដោយក្នុងនោះអាមេរិកដោយមានអង្គភាព FBI និងក្រសួងពាណិជ្ជកម្មផងបានពន្យល់រៀបរាប់ថាគឺជាការរឹបអូស។ក្នុងចំណោមវេបសាយទាំងនោះគេអាចមើលឃើញដែរថាមានដូចជាទូរទស្សន៍រដ្ឋ Press TV និង al-Masirah TV ដែលមានការគាំទ្រពីក្រោយដោយចលនា Houthi របស់ប្រទេសអ៊ីរ៉ង់។

សេចក្តីប្រកាសដែលបានធ្វើឡើងដោយក្រសួងយុត្តិធម៍អាមេរិកបានបញ្ជាក់ថាវេបសាយសរុបចំនួន៣៣ដែលដំណើរការក្នុងនាមជាទូរទស្សន៍រដ្ឋផងនិងវិទ្យុរដ្ឋផងព្រមទាំងវេបសាយចំនួន៣ទៀតដែលគាំទ្រពីក្រោយដោយក្រុមប្រយុទ្ធ Hezbollah៕
#អរគុណសន្តិភាព