វ៉ាស៊ីនតោន ពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម សម្រាប់កងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន
(តូក្យូ)៖ សារព័ត៌មានជប៉ុន សាន់កៃ (Sankei) បានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ពង្រាយ និងបំពាក់មីស៊ីលរយៈចម្ងាយមធ្យមសម្រាប់កងទ័ពអាមេរិក នៅក្នុង ប្រទេសជប៉ុន ក្រោមក្របខណ្ឌនៃផែនការពង្រឹងសមត្ថភាពយោធា ទប់ទល់ជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ សាន់កៃ (Sankei) ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីដែលបានចូលរួមនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ ក្រុមមន្ត្រីទាំងនេះដដែលបានប្រាប់សាន់កៃ ទៀតថា សហរដ្ឋអាមេរិកក៏មានផែនការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ និងមីស៊ីល Tomahawks ផងដែរ។ តែមិនបានបញ្ជាក់ថាតើខាងជប៉ុនបានចាប់ផ្ដើមពិភាក្សា ឬទទួលយកសំណើដាក់ពង្រាយនេះដែរឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែបន្ថែមថាទោះបីជា មិនទាន់កំណត់ទីតាំងសម្រាប់ការដាក់ពង្រាយមីស៊ីលក៏ពិតមែន ប៉ុន្តែកោះគ្យូស៊ុ (Kyushu)…