កាកបាទក្រហមកម្ពុជានាំអំណោយមនុស្សធម៌ប្រគល់ជូនជនរងគ្រោះដោយអគ្គីភ័យផ្ទះនៅស្រុកពួក

លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចាត់ឱ្យលោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌​ ចែកជូនដល់លោកស្រី ក្ដោប ចំប៉ី អាយុ៣៣ឆ្នាំ នៅភូមិគោកចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ លោក គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់…

Continue Readingកាកបាទក្រហមកម្ពុជានាំអំណោយមនុស្សធម៌ប្រគល់ជូនជនរងគ្រោះដោយអគ្គីភ័យផ្ទះនៅស្រុកពួក

សប្ដាហ៍ចុងខែមករា និងដើមខែកុម្ភៈ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង៣០ម៉ឺននាក់

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានឱ្យដឹងថា ចុងសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន៣០៣,១៤៩នាក់ ក្នុងនោះភ្ញៀវជាតិ២៥៧,១៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤៦,០១២នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៨៣,៩២៨នាក់ * រាជធានីភ្នំពេញ ៣៨,៣៣១នាក់ * ខេត្តសៀមរាប ៣៧,៩២៦នាក់ * ខេត្តកំពត ២២,៣៥៨នាក់ * ខេត្តបាត់ដំបង ១៩,៦៨៣នាក់…

Continue Readingសប្ដាហ៍ចុងខែមករា និងដើមខែកុម្ភៈ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង៣០ម៉ឺននាក់

យានយន្ត ៤៩៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣

យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៩៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ៣៤២គ្រឿង និងរថយន្ត ៥៧គ្រឿង។ បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១០,៣៤៤គ្រឿង ក្នុងនោះមានម៉ូតូ ៨,៥៨០គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៧៦៤គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ស្រវឹង ទូរស័ព្ទ និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖…

Continue Readingយានយន្ត ៤៩៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣

ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានៈលោក ឈឹម សារ៉េត ជាទីប្រឹក្សាសម្ដេចតេជោ ឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈលោក ឈឹម សារ៉េត ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមជម្រាបថា បច្ចុប្បន្នលោក ឈឹម សារ៉េត មានតួនាទីជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក…

Continue Readingព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានៈលោក ឈឹម សារ៉េត ជាទីប្រឹក្សាសម្ដេចតេជោ ឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន

សមាគមជប៉ុន-កម្ពុជា សន្យាទាក់ទាញអ្នកវិនិយោគជប៉ុន ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យ បានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សនៅកម្ពុជា ឱ្យកាន់ តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែល កំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ។ ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សាការងារមួយរវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ…

Continue Readingសមាគមជប៉ុន-កម្ពុជា សន្យាទាក់ទាញអ្នកវិនិយោគជប៉ុន ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

មន្ត្រី UN ថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរ

មន្ត្រីរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរ។ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator Cambodia) បានលើកឡើងក្នុងជំនួបជាមួយគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជាថា លោកបានសង្កេតឃើញថា ការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈកាន់តែល្អប្រសើរច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph scheuer បានកោតសរសើរ និងថ្លែងអំណរគុណដល់…

Continue Readingមន្ត្រី UN ថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរ

ស្រូវមិត្ដក្រៀលចំនួន៧៥តោន ត្រូវបានគម្រោងទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ

ស្រូវមិត្ដក្រៀលចំនួន៧៥តោន ត្រូវបានគម្រោងទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ដែលបានជួយ សម្រួលជីវភាពបងប្អួនប្រជាកសិករនៅសហគមន៍ការពារទេសភាពអន្លង់ព្រីង ក្នុងគោលដៅការពារ និង អភិរក្សធនធានធម្មជាតិជីវៈចម្រុះ។ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឲ្យដឹងថា ក្រោយពីបញ្ចប់ការច្រូតកាត់ ឆ្នាំ២០២២នេះ មានកសិករចំនួន៤៩គ្រួសារបានលក់ស្រូវរបស់គាត់ប្រមាណជា៧៥តោន ដោយឡែក៥១ គ្រួសារទៀត បានសម្រេចទុកស្រូវដែលផលិតបានទាំងអស់សម្រាប់បរិភោគ។ លោកបានបន្តថា គោលដៅនៃការដាំដុះស្រូវមិត្តសត្វក្រៀល ប្រជាកសិករត្រូវគោរពលក្ខខណ្ឌចំនួន១២ ចំណុច និងអនុវត្តតាមវិធីសាស្រ្តកសិកម្មបែបធម្មជាតិដោយកាត់បន្ថយការប្រើប្រាស់ថ្នាំ និងជីគីមីជា អតិបរមា ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ជាពិសេសសត្វក្រៀល។ បន្ថែមពីលើនេះ កសិករផលិតស្រូវមិត្តក្រៀលបានបន្សល់ស្រូវក្នុងស្រែ…

Continue Readingស្រូវមិត្ដក្រៀលចំនួន៧៥តោន ត្រូវបានគម្រោងទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ

មនុស្ស ៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៦ ខែកុម្ភៈ​ ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យចំនួន​ ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ២០២៣​នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង​ ៥៣នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៣ករណី​ និងជនសង្ស័យ​ ២៦នាក់…

Continue Readingមនុស្ស ៥៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៦ ខែកុម្ភៈ​ ម្សិលមិញ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

Continue Readingក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣

ស្លាប់៧នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែកុម្ភៈម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល១៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕

Continue Readingស្លាប់៧នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែកុម្ភៈម្សិលមិញ

រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណជិត ២៣០០លានដុល្លារ សម្រាប់បៀវត្ស-ដំឡើងបៀវត្សជូនមន្ត្រីរាជការ ឆ្នាំ២០២៣

រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងខ្លាំងចំពោះជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រួមទាំងកម្មករ-កម្មការិនី តាមរយៈការដំឡើងប្រាក់បៀវត្ស ឬប្រាក់ឈ្នួលក្តី។ ប្រទេសកម្ពុជា ធ្លាប់ស្ថិតនៅលំដាប់ប្រទេសទី៤ ក្នុងពិភពលោក ដែលមានអត្រាដំឡើងប្រាក់ខែខ្ពស់ជាងគេ តាមរយៈការសិក្សារបស់ស្ថាប័ន ECA International ដែលជាស្ថាប័នផ្តល់ចំណេះដឹងខាងព័ត៌មាន និងបច្ចេកវិទ្យាឈានមុខគេ មានទីស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៩។ នៅពេលនោះ ស្ថាប័ននេះវាយតម្លៃថា ប្រទេសកម្ពុជា មានការដំឡើងប្រាក់ខែក្នុងអត្រា ៤.២% ក្នុងឆ្នាំ២០២០ កើនពី៣.៨% ក្នុងឆ្នាំ២០១៩។ របាយការណ៍របស់ ECA International ត្រូវបានស្ថាប័នព័ត៌មានល្បីៗរបស់បរទេសរួមមាន៖…

Continue Readingរាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណជិត ២៣០០លានដុល្លារ សម្រាប់បៀវត្ស-ដំឡើងបៀវត្សជូនមន្ត្រីរាជការ ឆ្នាំ២០២៣

គម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត បញ្ចប់ការសិក្សាទាំងស្រុង និងកំពុងរកកដៃគូអភិវឌ្ឍន៍

ក្នុងជំនួបជាមួយប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក កាលពីថ្ងៃទី៣០ ខែមករា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារេណការ និងដឹកជញ្ជូន បានលើកឡីងពីគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា…

Continue Readingគម្រោងការជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត បញ្ចប់ការសិក្សាទាំងស្រុង និងកំពុងរកកដៃគូអភិវឌ្ឍន៍

កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជាង ៦០ម៉ឺននាក់​ គិតត្រឹមរយ:ពេល ៧ថ្ងៃចុងក្រោយខែមករា

នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ ភូមិភាគទី៤ និងភូមិភាគទី៥ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តាព្រំដែន នៅនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនករបាលជាតិ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ឧត្តមសេនីយ៍ឯក…

Continue Readingកម្ពុជាទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបជាង ៦០ម៉ឺននាក់​ គិតត្រឹមរយ:ពេល ៧ថ្ងៃចុងក្រោយខែមករា

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្រ្តីមានឱកាសទទួលបានចំណេះដឹង និងមានធនធានមនុស្សជាច្រើន

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងថា ដោយសារប្រទេសជាតិមានសុខសន្តិភាពធ្វើឱ្យស្រ្តីមានឱកាសទទួលបានចំណេះដឹងនិងមានធនធានមនុស្សជាច្រើនហើយទទួលបានសិទ្ធិពេញលេញក្នុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសរួមជាមួយលោកស្រី អញ្ជើញចូលរួមអបអសាទរ ខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ និងសំណេះសំណាលជាមួយនារី គ្រួសារយោធិនរបស់បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី៣០ ខែមករា ២០២៣។ នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា…

Continue Readingនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្រ្តីមានឱកាសទទួលបានចំណេះដឹង និងមានធនធានមនុស្សជាច្រើន

រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រចាំខែ គ្រប់ប្រភេទលើកលែងតែ VAT ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប សម្រាប់រយៈពេល៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។

Continue Readingរាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រចាំខែ គ្រប់ប្រភេទលើកលែងតែ VAT ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប