ខេត្តស្វាយរៀង ជាខេត្តទី៨ របស់កម្ពុជា ដែលអស់គ្រាប់មីន
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាប្រកាសខេត្តស្វាយរៀង ដែលជាខេត្តទី៨ របស់កម្ពុជា ជាខេត្តអស់គ្រាប់មីន។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីប្រតិភូអមគដំណើរ លោក លោកស្រីអភិបាលស្រុកក្រុងទាំង៨ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ មន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ តាមរបាយការណ៍របស់ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន…