ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាល និងចែករង្វាន់ដល់សិស្សនិទ្ទេស A

រសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបា លខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមអបអរសាទរសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត…

Continue Readingឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាល និងចែករង្វាន់ដល់សិស្សនិទ្ទេស A

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នងនៃវិទ្យាល័យទួលកែវ

នាព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ប្រកាសពង្រីក អនុវិទ្យាល័យទួលកែវ ឱ្យទៅជាវិទ្យាល័យទួលកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មានកម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ នៃវិទ្យាល័យទួលកែវ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី…

Continue Readingឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នងនៃវិទ្យាល័យទួលកែវ

ខេត្តព្រះសីហនុ និងក្រុងឆាងវុន សម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្តព្រះសីហនុ និងលោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ បានអញ្ជើញចូលរួមការសម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌​កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុង ឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈ​កុមារខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥…

Continue Readingខេត្តព្រះសីហនុ និងក្រុងឆាងវុន សម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានថវិកា ៥០០០ដុល្លារពីលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា

ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរអគុណយ៉ាងជ្រាជ្រៅចំពោះលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី ដែលបានឧបត្ថម្ភថវិកា ចំនួន ៥.០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន​ ២,៥២៩គ្រួសារ នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ។ គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យដល់លោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី បានសមប្រកបដោយព្រះពុទ្ធពរទាំង…

Continue Readingសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានថវិកា ៥០០០ដុល្លារពីលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។ តាមការអោយដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ…

Continue Readingសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

ឯកឧត្តម សាយ សំអាល់ អញ្ជើញចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១,០៥៨គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា សមាជិកសមាជិការគណៈកម្មាធិការសាខា លោកជំទាវ ហៀក ហ៊ីមុល្លី អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លូ គឹមឈន់ អនុប្រធានអចិន្រ្តៃយ៍ លោក អ៊ី ធារិន ប្រធានគណៈកម្មធិការអនុសាខាស្រុកព្រៃនប់ សមាជិកសមាជិការគណៈកម្មាធិការសាខាមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម…

Continue Readingឯកឧត្តម សាយ សំអាល់ អញ្ជើញចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១,០៥៨គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម ឌិត ទីណា ចូលជួបពិភាក្សាជាមួយឯកឧត្តម គួច ចំរើន ដើម្បីឈ្វេងយល់ពីសក្កានុពល និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលជំនួបការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពល និងវិទ្យាសាស្រ្តរបស់ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីសក្តានុពល និងកត្តាភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ ការងារផលិតស្រូវអង្ករមិនសំបូរបែប ដោយសារជួបប្រទះនឹងទឹកប្រៃ និងមានការដាំដុះដោយកែច្នៃ។ ខេត្តព្រះសីហនុមានតំបន់ការពាររបស់ក្រសួងកសិកម្ម និងមានដែនជលផល ដែនជម្រកព្រៃឈើ ជាសម្បត្តិរបស់ជាតិ…

Continue Readingឯកឧត្តម ឌិត ទីណា ចូលជួបពិភាក្សាជាមួយឯកឧត្តម គួច ចំរើន ដើម្បីឈ្វេងយល់ពីសក្កានុពល និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃម្ហូបអាហារ

រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អនុគណៈកម្មាធិការវិនិយោគខេត្ត ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃម្ហូបអាហារ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  

Continue Readingអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃម្ហូបអាហារ

«ទីលានតេជោ» នៅក្នុងខេត្តព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃ២៥ ខែវិច្ឆិកាខាងមុខនេះ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា «ទីលានតេជោ» គ្រោងសាងសង់បញ្ចប់នៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ វាជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើឱ្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នាមក លេងកម្សាន្ត ។​ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន បានចុះពិនិត្យមើលការដ្ឋានសាងសង់ទីលានតេជោ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយទីលានតេជោនេះ សាងសង់ឡើងសម្រាប់ប្រារព្ធពិធីបុណ្យជាតិ និងក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ…

Continue Reading«ទីលានតេជោ» នៅក្នុងខេត្តព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃ២៥ ខែវិច្ឆិកាខាងមុខនេះ

ខេត្តព្រះសីហនុត្រៀមដាក់ចេញយុទ្ធសាស្ត្រថ្មីដើម្បីគ្រប់គ្រងសំរាម និងសំណល់រឹង ប្រកបដោយភាពស្អាត លឿន និងចីរភាព

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំបទបង្ហាញស្ដីពីក្របខ័ណ្ឌការងារឈានទៅអនុវត្តន៍ប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជននៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ដើម្បីចាត់ចែងដោះស្រាយ បញ្ហាការគ្រប់គ្រងសំរាម និងសំណល់រឹងនៅតាមក្រុង ស្រុករបស់ខ្លួន ឱ្យកាន់តែមាន ប្រសិទ្ធភាព ថ្ងៃនេះយើងមានបទបង្ហាញជាច្រើន ដែលជាយុទ្ធសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាម ក្នុងក្រុងព្រះសីហនុ រួមមតិយោបល់គ្នា ដើម្បីឱ្យការគ្រប់គ្រងសំរាមរបស់យើងបានស្អាត លឿន និងមានចីរភាព។ ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តខិតខំផ្សព្វផ្សាយនូវស្លាកសញ្ញាទាក់ទងនៃ ការហាមបោះចោលសំរាម រួមទាំង ចារតម្លៃនៃការផាកពិន័យចាប់ពី…

Continue Readingខេត្តព្រះសីហនុត្រៀមដាក់ចេញយុទ្ធសាស្ត្រថ្មីដើម្បីគ្រប់គ្រងសំរាម និងសំណល់រឹង ប្រកបដោយភាពស្អាត លឿន និងចីរភាព

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសងអគារព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីហ្សែន សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ ជាពិសេសសម្រាប់អ្នកជំងឺកូវីដ-១៩ និងការដ្ឋានសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ កំពុងដំណើរការសាងសង់ ដែលមានសមត្ថភាពអាចដាក់អ្នកជំងឺបានប្រមាណ២៣០គ្រែ នៅក្នុងខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទំហំទទឹងប្រវែង៣៣ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ ខណៈដែលទីតាំងសម្រាប់សាងសង់អគារថ្មីរបស់មន្ទីរពេទ្យបង្អែកខេត្ត ត្រូវបានសិក្សាររួចហើយ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជា៕

Continue Readingលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសងអគារព្យាបាលអ្នកជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាកន្លែងកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីនាចុងឆ្នាំ២០២១ ក្នុងក្រុងព្រះសីហនុដែល នឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជា ដែលទើបបានចាប់ផ្តើមការបើកប្រទេសឡើងវិញនាដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ-១៩។ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនាថ្ងៃទី០១ និង០២ ខែធ្នូ ឆ្នាំ២០២១ ក្រោមប្រធាន បទ Charting a New Decade of Hope-Healthy Oceans, People and Economy មានន័យថា បង្កើតទសវត្សថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច​។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ បានផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព…

Continue Readingខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាកន្លែងកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា

ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា

ពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមតាមប្រព័ន្ធ Zoom Meeting ដោយលោកជំទាវអភិបាលខេត្តកោះកុងផងដែរ។ បើកទទួលភ្ញៀវទេសចរអន្តរជាតិនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។ កម្មវិធីទេសចរណ៍វ៉ាក់សាំង អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ…

Continue Readingក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា

លោកឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ

លោកឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី២២តុលានេះ ក្រោយពីបានបញ្ចប់បេសកកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងរយ:ពេល៥ឆ្នាំ។ លោកឡុង ឌីម៉ង់ គឺជាមន្ត្រីដែលមានបទពិសោធន៍ទាំងថ្នាក់មូលដ្ឋាននិងការទូតពេញដោយសក្តានុពលដែលកន្លង មកធ្លាប់បានប្រឡូកការងារនៅក្នុងរដ្ឋបាលរាជធានីភ្នំ ពេញជិត១០ឆ្នាំ មុនពេលត្រូវបានតែងតាំងជាឯកអគ្គរាជ ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមប្រឹក្សាខេត្ត បានថ្លែងស្វាគមន៍និងអបអរសាទរចំពោះ លោកឡុង ឌីម៉ង់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងនៃគណៈអភិ បាលខេត្តព្រះសីហនុដើម្បីបន្តនិរន្តរភាពការងារជាមួយក្រុម ប្រឹក្សាខេត្តព្រះសីហនុ គណ: អភិបាលខេត្តក្នុងការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រះសី ហនុជាពិសេសការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែរីក ចម្រើនដើម្បីសម្រេចតាមផែន ការមេរបស់រាជរដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហ នុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។…

Continue Readingលោកឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (A Sean Tourism Forum, ATF22)

រសៀលថ្ងៃ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (A Sean Tourism Forum, ATF22) ដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត…

Continue Readingរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (A Sean Tourism Forum, ATF22)