សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តនៅនាល្ងាចថ្ងៃដដែលនេះ។

Continue Readingសម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត អំណោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅវេលាម៉ោង១០:១០នាទីព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រួចហើយដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។ គូសបញ្ជាក់ផងដែរថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន ម៉ាសចំនួន៣លានម៉ាស់ ម៉ាស់ N95 ចំនួន២សែនម៉ាស់ វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្តិភាព PPE ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន…

Continue Readingសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត អំណោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩ធ្នូ​ ឆ្នាំ១៩៩៨ - ២៩ធ្នូ​ ឆ្នាំ២០២១)។ អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ…

Continue Readingសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ

សម្តេចតេជោ ចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១)

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមនហត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាខួប២៣ឆ្នាំហើយ នៃការបញ្ជប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ការបិទបញ្ចប់សង្គ្រាមហែកហួរ…

Continue Readingសម្តេចតេជោ ចូលរួមអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១)

សម្តេចតេជោ ហ៊ុន សែន បង្ហាញសំបុត្រសម្ងាត់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានលាក់ទុកជិត ២៨ឆ្នាំមុន

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ហ្វេសប៊ុករបស់សម្តេចបានបង្ហាញនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងអមដោយខ្លឹមសារសំបុត្រសម្ងាត់យ៉ាងដូច្នេះថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សា នៅសកលវិទ្យាល័យមួយនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសរសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា…

Continue Readingសម្តេចតេជោ ហ៊ុន សែន បង្ហាញសំបុត្រសម្ងាត់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានលាក់ទុកជិត ២៨ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។ សម្តេចក្រុមព្រះ នរោត្តម…

Continue Readingសម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ប្រជាពលរដ្ឋ ៦១២គ្រួសារ នៅខេត្តប៉ៃលិន ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ប៉ៃលិន៖ ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ​​​សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះ​​​ជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា​ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាតដោយ​សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន​…

Continue Readingប្រជាពលរដ្ឋ ៦១២គ្រួសារ នៅខេត្តប៉ៃលិន ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

សម្តេចតេជោ៖ សមិទ្ធផលនានាដែលបានកើតឡើងនៅខេត្តព្រះសីហនុ គឺបានមកពីបាតដៃកូនខ្មែរទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សមិទ្ធផលនានាដែលបានកើតចេញ នៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅថ្ងៃនេះ ខេត្តព្រះសីហនុ បានកែប្រែមុខមាត់យ៉ាងធំ ដែលអគារកម្ពស់រាប់សិបជាន់ជាច្រើននៅក្នុងទីក្រុងមួយនេះ វាស័ក្តិសម ជាទីក្រុងទំនើបដែលមានសោភ័ណ ភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។…

Continue Readingសម្តេចតេជោ៖ សមិទ្ធផលនានាដែលបានកើតឡើងនៅខេត្តព្រះសីហនុ គឺបានមកពីបាតដៃកូនខ្មែរទាំងអស់

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីបន្ត តែត្រូវឆ្លងកាត់ការបោះឆ្នោត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។ ដោយបង្ហាញការខឹងសម្បារចំពោះក្រុមប្រឆាំងដែលវាយប្រហារលើសម្តេចថាពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថាជាកូនមេដឹកនាំវៀតណាម សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «អញប្រកាសថ្ងៃនេះតែម្តង គាំទ្រកូនឱ្យធ្វើនាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ ត្រូវឆ្លងកាត់ការបោះឆ្នោត»។ សម្តេចបានបន្តថា…

Continue Readingសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីបន្ត តែត្រូវឆ្លងកាត់ការបោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីឡាវ

នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវក្នុងដំណើរឯកឧត្តមបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

Continue Readingសម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីឡាវ

សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរម្លឹកខួប​អនុស្សាវរីយ៍លើកទី៣០

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេស​អាស៊ាន-ចិន ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ ពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

Continue Readingសម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរម្លឹកខួប​អនុស្សាវរីយ៍លើកទី៣០

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ…

Continue Readingសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

សម្តេចតេជោ ហ៊ុន សែន លើកឡើងពីបញ្ហាប្រឈមធំៗរបស់ប្រទេសក្នុងតំបន់អាស៊ាន និងវិធីដោះស្រាយប្រកបដោយវិបុលភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវបញ្ហាប្រឈមរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាននោះ សម្ដេចបានលើកឡើងថាអាស៊ានត្រូវប្រកាន់ខ្ជាប់នូវទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ យើងរីកចម្រើន (We Care, We Prepare, We Prosper)»។ សម្តេចតេជោ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧…

Continue Readingសម្តេចតេជោ ហ៊ុន សែន លើកឡើងពីបញ្ហាប្រឈមធំៗរបស់ប្រទេសក្នុងតំបន់អាស៊ាន និងវិធីដោះស្រាយប្រកបដោយវិបុលភាព

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមានរៀបចំពិធីមង្គលការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា «រៀបការ ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ ហើយអ្នកបម្រើសេវានេះ មានទាំងអ្នករត់តុ ចុងភៅ និងអ្នកបម្រើសេវាអាពាហ៍ពិពាហ៍ផ្សេងៗទៀត និងថ្ងៃខាងមុខអាចនឹងបើកឱ្យមានភ្ញៀវចូលរួមមង្គលការច្រើនជាងនេះ»។ គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា…

Continue Readingសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមានរៀបចំពិធីមង្គលការ

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មី បានចំណាយថវិកាសាងសង់ប្រមាណជាង ៦០លានដុល្លារ ដែលនឹងធ្វើពិធីចុះបឋមសិលាសាងសង់នៅទីតាំងចាស់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ សម្តេចតេជោបានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន៣បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសូងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងដែលនឹងត្រូវសម្ពោធខួបលើកទី២៣ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នោះ គឺក្រសួងការពារជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដែមថា បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានឱ្យដឹងថា…

Continue Readingអគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ