សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជន នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត)នៅពេលចូលនិវត្តន៍

ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននាពេលឆាប់ៗដ៏ខ្លីខាងមុខ។ ការថ្លែងឡើងបែបនេះ គឺស្ថិតក្នុងឱកាសដែល ឯកឧត្តមអញ្ជើញធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករនិយោជិតជាស្រ្តី ដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នេះ។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ…

Continue Readingសមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជន នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត)នៅពេលចូលនិវត្តន៍

ថ្ងៃទី ៥ ខែសីហា ២០២១ ស្អែកនេះ! ជាខួបកំណើត សម្តេចតេជោ ហ៊ុន សែន គម្រប់ ៦៩ឈានចូល ៧០ឆ្នាំ (៥សីហា១៩៥២-៥សីហា ២០២១)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា ទោះបីខុសឆ្នាំក៏ដោយព្រោះ សម្តេចមានថ្ងៃកំណើតដល់ទៅពីរ៖ ១-ថ្ងៃ ទី ៤ ខែមេសា ឆ្នាំ ១៩៥១ដែលសម្តេចបានបកស្រាយម្តងរួច ហើយគឺថ្ងៃទី ៤ ខែមេសា យកថ្ងៃចូលបំរើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ទី ៨មករា ឆ្នាំ ១៩៧៩ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ពេលនោះ សម្តេចមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។ ២-ថ្ងៃកំណើតពិតប្រាកដរបស់សម្តេច គឺថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក…

Continue Readingថ្ងៃទី ៥ ខែសីហា ២០២១ ស្អែកនេះ! ជាខួបកំណើត សម្តេចតេជោ ហ៊ុន សែន គម្រប់ ៦៩ឈានចូល ៧០ឆ្នាំ (៥សីហា១៩៥២-៥សីហា ២០២១)

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

កំពត៖ រសៀល.ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តមួយចំនួន ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ដែលជួយឧបត្ថម្ភម៉ាស២២៥០ប្រអប់ សាប៊ូលាងដៃ៤៥០០ដុំ,របាំងមុខ២៥០០របាំង, ជែល៥០០ដប,ដបអាកុល១១០០ដប និងម៉ាស៊ីនវាស់កំដៅ៣៥គ្រឿង ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ មានប្រសាសន៍ក្នុងឱកាសនោះ…

Continue Readingឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​ រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គម្រោងសាងសង់ទីលានចាក់សំរាមនេះសាង់សង់លើផ្ទៃដីប្រមាណជាង ១០ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ។ គម្រោងទាំងមូលរួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង…

Continue Readingឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកក្កដា និងលើកដៅប្រចាំខែសីហាឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ ថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ។ ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុក.ក្រុង បានលើកឡើងពីសកម្មភាព យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំ ស្រុក ក្រុងទាំង៦ របស់ខេត្តក្រចេះ និងបន្តពង្រឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីវិធានការ ការចូលរួមការពារទប់ស្កាត់ បង្ការកុំឲ្យឆ្លងនូវជំងឺកូវីដ-១៩ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក៏ដូចជានៅតាមផ្ទះ អាជ្ញាធរ ដែនដី តែងតែបានចុះក្រើនរំលឹកជំរុញ ដល់បងប្អូនឲ្យមានការប្រុងប្រយត្ន័ខ្ពស់…

Continue Readingឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកក្កដា និងលើកដៅប្រចាំខែសីហាឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមប្រគល់ថវិការបស់រាជរដ្ឋាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយដែលមានអាយុ ១០០ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ នាថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងពិធីប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយ ហុង ឡាច ដែលមានអាយុ ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិ២…

Continue Readingអភិបាលខេត្តកោះកុង អញ្ជើញចូលរួមប្រគល់ថវិការបស់រាជរដ្ឋាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយដែលមានអាយុ ១០០ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

អភិបាលខេត្ត​បន្ទាយមានជ័យ​​ អញ្ជើញ​ត្រួតពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំង​ ​ដូស​ទី​២ នៅស្រុក​មង្គលបូរី​

ខេត្ត​បន្ទាយមានជ័យ៖ ឯឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​​ បានចុះត្រួតពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវិដ​-១៩​ ដូស​ទី​២​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​នៅមណ្ឌល​សាលារៀន​ ចិនចុងវ៉ា​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២១​។ នៅក្នុង​ឱកាស​ដែល​ឯកឧត្ដម​ អភិបាលខេត្ត​ អញ្ជើញ​ត្រួត​ពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំងក្រុម​គ្រូពេទ្យ​យោធាភូមិភាគ​ទី៥​ ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី​ បាន​ធ្វើការ​សំណេះសំណាល​ និង​ផ្តាំ​ផ្ញើសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ និងអប់រំណែនាំនូវ​វិធានការ​សុខាភិបាល​ ៣កុំ​ ៣ការពារ​ ទោះបី​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ចំនួន​២ដូស​ក៏ដោយ​ ត្រូវ​តែ​បន្ត​ពាក់​ម៉ាស់​ និង​រក្សា​គម្លាត​សុវិត្ថភាព​ សង្គម​ និង​គម្លាត​បុគ្គលិក​ ១.៥ម៉ែត្រ​។…

Continue Readingអភិបាលខេត្ត​បន្ទាយមានជ័យ​​ អញ្ជើញ​ត្រួតពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំង​ ​ដូស​ទី​២ នៅស្រុក​មង្គលបូរី​

អភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល យកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា…

Continue Readingអភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល

អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋចំនួន ៦៣គ្រួសារ ដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅភូមិចំបក់ និងភូមិចំការតែ ក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅក្រោយផ្សារសែនមនោរម្យ…

Continue Readingអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋចំនួន ៦៣គ្រួសារ ដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅភូមិចំបក់ និងភូមិចំការតែ ក្នុងក្រុងសែនមនោរម្យ

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ-១៩

ខេត្តកោះកុង៖ នាថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធជំងឺកូវីដ-១៩ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំសមាជិក សមាជិក នៃអនុគណៈកម្មការ ប្រជុំតាមប្រព័ន្ធអនឡាយ Zoom ដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត។ របៀបវារ៖ នៃកិច្ចប្រជុំរួមមាន៖ ១.សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង…

Continue Readingអាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ-១៩

អភិបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយពីសប្បុរសជនក្នុងខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានអញ្ជើញទទួលអំណោយពីលោក ណយ ចន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី លោកស្រី តូច សុវណ្ណរី ព្រមទាំងក្រុមគ្រួសារ និងអាជីវករនៅផ្សារសែនមនោរម្យ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ លោក ណយ ចន្ទតារា ប្រធានមន្ទីរការងារ…

Continue Readingអភិបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយពីសប្បុរសជនក្នុងខេត្ត ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២១

ខេត្តកំពត៖ ព្រឹកថ្ងៃច័ន្ទ ទី០២ ខែ សីហា ឆ្នាំ២០២១ នៅសាលប្រជុំទុរេនសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករង លោកស្រីនាយករងរដ្ឋបាល លោកស្រីនាយកទីចាត់ការ លោកនាយករងទីចាត់ការ កំលាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីអភិបាលក្រុង ស្រុក កិច្ចប្រជុំតាមរយៈ…

Continue Readingឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២១

អភិបាលខេត្តព្រៃវែង​ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកសុីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) និងការងារចាំបាច់មួយចំនួនទៀត

ព្រៃវែង៖ នារសៀលថ្ងៃទី២​ ខែសីហា​ ឆ្នាំ​២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានបើកកិច្ចប្រជុំ ស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកសុីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) និងការងារចាំបាច់មួយចំនួនផ្សេងទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង(😎 សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះ ក៏មានលោកអភិបាលរងខេត្ត លោកនាយក(រង)រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី និងលោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួនផងដែរ៕ #អរគុណសន្តិភាព

Continue Readingអភិបាលខេត្តព្រៃវែង​ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកសុីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) និងការងារចាំបាច់មួយចំនួនទៀត

អភិបាលខេត្តកែប ដឹកនាំកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរលេខ​០៤សរ​ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តកែប៖  ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសក្នុងបរិបទឆ្លងរាលដាលទ្រង់ទ្រាយយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ អនុវត្តតាមសារាចរណែនាំខាងលើ រដ្ឋបាលខេត្តកែបបានដាក់ចេញនូវសេចក្តីសម្រេចលេខ០៣២/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ។ បន្ថែមពីនេះ ដើម្បីធានាបាននូវការយល់ជ្រួតជ្រាបពីសំណាក់ប្រជាពលរដ្ឋ អាជីវករ សេវាករ ភ្ញៀវទេសចរជាតិ…

Continue Readingអភិបាលខេត្តកែប ដឹកនាំកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរលេខ​០៤សរ​ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តការចាក់វ៉ាក់សាំង ម្ជុលទី២ ជូនបងប្អូនប្រជាពលរដ្ឋក្រុង សិរីសោភ័ណ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការបន្តដឹកនាំ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តចាក់វ៉ាក់សាំង ម្ជុលទី២ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងឱកាសនោះដែរប្រជាពលរដ្ឋទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

Continue Readingតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តការចាក់វ៉ាក់សាំង ម្ជុលទី២ ជូនបងប្អូនប្រជាពលរដ្ឋក្រុង សិរីសោភ័ណ