
ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននាពេលឆាប់ៗដ៏ខ្លីខាងមុខ។ ការថ្លែងឡើងបែបនេះ គឺស្ថិតក្នុងឱកាសដែល ឯកឧត្តមអញ្ជើញធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករនិយោជិតជាស្រ្តី…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា ទោះបីខុសឆ្នាំក៏ដោយព្រោះ សម្តេចមានថ្ងៃកំណើតដល់ទៅពីរ៖ ១-ថ្ងៃ ទី ៤ ខែមេសា ឆ្នាំ ១៩៥១ដែលសម្តេចបានបកស្រាយម្តងរួច ហើយគឺថ្ងៃទី ៤ ខែមេសា យកថ្ងៃចូលបំរើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ទី…

កំពត៖ រសៀល.ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តមួយចំនួន ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid…

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គម្រោងសាងសង់ទីលានចាក់សំរាមនេះសាង់សង់លើផ្ទៃដីប្រមាណជាង ១០ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា…

ខេត្តក្រចេះ៖ ថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ។ ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុក.ក្រុង បានលើកឡើងពីសកម្មភាព យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំ ស្រុក ក្រុងទាំង៦ របស់ខេត្តក្រចេះ និងបន្តពង្រឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីវិធានការ…

ខេត្តកោះកុង៖ នាថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងពិធីប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន…

ខេត្តបន្ទាយមានជ័យ៖ ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ដូសទី២ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅមណ្ឌលសាលារៀន ចិនចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ នៅក្នុងឱកាសដែលឯកឧត្ដម អភិបាលខេត្ត អញ្ជើញត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងក្រុមគ្រូពេទ្យយោធាភូមិភាគទី៥ ជូនដល់ប្រជាពលរដ្ឋនៅស្រុកមង្គលបូរី បានធ្វើការសំណេះសំណាល…

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល យកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល…

មណ្ឌលគិរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត អមដំណើរដោយលោក សាយ ម៉េងគីម…

ខេត្តកោះកុង៖ នាថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធជំងឺកូវីដ-១៩ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំសមាជិក សមាជិក នៃអនុគណៈកម្មការ ប្រជុំតាមប្រព័ន្ធអនឡាយ Zoom ដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន…