-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន
-
សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)
ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់(ពេលនោះខ្ញុំមានអាយុ២៤ឆ្នាំឯភរិយាខ្ញុំអាយុ២២ឆ្នាំ)រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។ សៀវភៅគូព្រេងមិនព្រាត់ដែលខ្ញុំសរសេររៀបរាប់ពីជិវិតប្តីប្រពន្ធរបស់ខ្ញុំត្រូវបានបោះពុម្ភជាភាសាខ្មែរ អង់គ្លេសនិងចិន។ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មីក៍ចាប់ផ្តើមថតហើយដែរដែលអាចប្រើរយៈពេល១៤ខែទើបអាចបញ្ចប់បានព្រោះជារឿងភាគដែលវែង៕
-
ក្រសួងសុខាភិបាល បានអនុញ្ញាត មន្ទីរពេទ្យសង់ត្រាល់, មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យពហុព្យាបាលវិសាលសុខ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ឧសភានេះ មន្ទីរពេទ្យឯកជនទាំង៣នោះ មានមន្ទីរពេទ្យសង់ត្រាល់ ដែលស្ថិតនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ, មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមន្ទីរពេទ្យពហុព្យាបាលវិសាលសុខ ដែលស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា ក្រៅពីទទួលព្យាបាលអ្នកកើតកូវីដ-១៩ហើយនោះ មន្ទីរពេទ្យឯកជនទាំង៣នេះ ក៏ទទួលបានសិទ្ធិធ្វើតេស្តរហ័សរកកូវវីដ-១៩ ផងដែរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ឧសភា នេះ កម្ពុជាមានអ្នកជំងឺកូវវីដ-១៩ ចំនួន ១៦២៩៩ករណី ក្នុងនោះ១៥៧៤៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ ៥៧៩១នាក់ ខណៈអ្នកជំងឺចំនួន១០៣៩៤នាក់ទៀតកំពុងសម្រាកព្យាបាល។ អ្នកស្លាប់ដោយសារជំងឺនេះ កើនដល់ ១០៧នាក់៕
-
ក្រសួងទេសចរណ៍៖ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសត្រូវបន្តបិទរហូតដល់ថ្ងៃ២៨ មេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ បានប្រកាសបន្តបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ បន្តទៀត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
-
តារាងឈ្មោះអាជីវកម្មដែលត្រូវបានអនុញ្ញាតក្នុងអំឡុងពេលបិទខ្ទប់
សូមជម្រាបជូនបងប្អូនជាម្ចាស់ក្រុមហ៊ុន ម្ចាស់ សហគ្រាស ម្ចាស់អាជីវកម្ម ពិនិត្យមើលអំពីសកម្មភាព មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាត និងត្រូវអនុវត្តតាមការកំណត់របស់អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ និងតម្រូវការធ្វើដំណើរបំពេញការងាររបស់បុគ្គលិក ដែលមានបញ្ជាក់ជូនក្នុងអត្ថបទភ្ជាប់មកជាមួយនេះ!
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា១ខេត្ត ៥០លានរៀល ដល់ខេត្តកម្ពុជាចំនួន៧ ជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់កូវីដ-១៩
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ នេះបើតាមលោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ លោកជំទាវយក់ សម្បត្តិ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។ លោកជំទាវ យក់ សម្បត្តិ បានបន្តទៀតថា តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន, រាល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ពេលនេះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញពេលចូលមកកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន […]