សន្តិភាព

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងជាប់ជាប្រចាំនៅមូលដ្ឋាន ជាគន្លឹះនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា

លោក ហ៊ុន ម៉ាណែត បានអះអាងថា ការខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងជាប់ជាប្រចាំនៅមូលដ្ឋាន ជាគន្លឹះនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា គណបក្សប្រជាជនកម្ពុជា មិនរង់ចាំដល់ពេលជិតបោះឆ្នោត ឬដល់ពេលឃោសនាទើបធ្វើសកម្មភាពនោះទេ ពោលគណបក្សប្រជាជនកម្ពុជា នៅបម្រើប្រជាពលរដ្ឋជានិច្ច។ លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយល្អក៏ដោយដូចសម្ដេចមានប្រសាសន៍ចឹង ដើម្បីជោគជ័យបានត្រូវការប្រតិបត្តិការដែលមានឆន្ទៈ សមត្ថភាព និងការស្មោះត្រង់ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយនោះហើយគឺមន្ដ្រីមូលដ្ឋាន បើយើងដល់អ្នកប៉ះពាល់ផ្ទាល់មុនគេបំផុត គឺឃុំសង្កាត់ នេះឯង។ ឥលូវប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រហើយ គឺសូមបង្កើននូវការចូលរួម ពង្រឹងនូវការបម្រើប្រជាពលរដ្ឋកុំជិះសេះលែងដៃ ត្រូវបន្ដដើម្បី២០២៧យើងកុំឲ្យបែកញើស កុំឲ្យឆ្នាំ២០២៧យឺតពេល។ គណបក្សប្រជាជនកម្ពុជាឈ្នះ ហើយឈ្នះរហូតដោយសារយើងមិនចាំដល់ជិតបោះឆ្នោត ឬឃោសនាបានរៀបចំគគ្រឹកគគ្រែងនោះទេ គឺយើងធ្វើជាប់ជាប្រចាំ ដូច្នេះសូមបន្ដនូវគោលការណ៍ និងឆន្ទៈ នៅក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ»។

ព្រឹកថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ រៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៤រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ គណបក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ …

ព្រឹកថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា Read More »

សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តនៅនាល្ងាចថ្ងៃដដែលនេះ។