សន្តិភាព

សម្ដេច​ក្រឡាហោម៖ ថ្នាក់ដឹកនាំ​មូលដ្ឋាន ត្រូវ​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​រីក​ទៅជា​ធំ

សម្ដេច​ក្រឡាហោម៖ ថ្នាក់ដឹកនាំ​មូលដ្ឋាន ត្រូវ​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​រីក​ទៅជា​ធំ

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​ណែនាំ​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន មិនត្រូវ​មើលរំលង និង​មើលស្រាល​ចំពោះ​បញ្ហា​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ បើ​មាន​អ្វី​កើតឡើង​ត្រូវ​ចាប់អារម្មណ៍ និង​ដោះស្រាយ​បញ្ហា​ពី​តូច ដើម្បី​កុំឱ្យ​វា​រីក​ទៅជា​ធំ​បាន។ ថ្លែង​ក្នុង​ពិធី​ស​ម្ពោ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពានដែក​បេ​ឡេ​ទី១  អគារសិក្សា​ពីរ​ខ្នង នៅក្នុង​បរិវេណ​សាលាបឋមសិក្សា ស្វាយព្រៃ និង​អនុវិទ្យាល័យ​ក​ន្ទឺ១ ស្ថិតក្នុង​ស្រុក​បាណន់ ខេត្ដ​បាត់ដំបង សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា “ឥឡូវ​យើង​មាន​យន្តការ​ដោះស្រាយ​ទំនាស់​ច្រើន ប៉ុន្តែ​ខ្ញុំ​សុំ​សង្កត់ធ្ងន់ថា នៅ​មូលដ្ឋាន​របស់​យើង កន្លងទៅ​វា​មាន​យន្តការ ដែល​ហៅថា យន្តការ​ដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធតុលាការ យើង​កំពុង​ពង្រឹង។ សព្វថ្ងៃនេះ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​នេះ​ជាការ​ល្អ​ណាស់ ហើយ​កន្លងមក​យើង​មាន​វេទិកាសាធារណៈ គឺជា​យន្តការ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា” ។ សម្ដេច​ក្រឡាហោម​បាន​ថ្លែង​បញ្ជាក់ថា “រដ្ឋាភិបាល​មួយ​ខ្លាំង គឺ​រដ្ឋាភិបាល​នោះ អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​គាំទ្រ បើ​រដ្ឋាភិបាល​គ្មាន​ប្រជាពលរដ្ឋ​គាំទ្រ រដ្ឋាភិបាល​នោះ​មិន​ខ្លាំង​ទេ ។ យើង​ខិតខំ​ប្រមូល​បញ្ហា​ឱ្យបាន​អស់ ហើយ​ដោះស្រាយ ឱ្យបាន​អស់ ឬ​ឱ្យបាន​ច្រើន ក្នុង​ដែន​សមត្ថកិច្ច​របស់​យើង បើ​ដឹង​ហើយ​មិនត្រូវ​ទុកចោល​ឡើយ ហើយ​ការដោះស្រាយ​គឺ​ត្រូវ​ប្រកាន់​ភាពយុត្តិធម៌ នោះ​វា​នឹង​សុខ​សប្បាយ​ហើយ” ៕

សម្ដេចតេជោ ស្នើ UN ពន្យារពេល​ផ្លាស់ប្ដូរ​វេន​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នៅក្រៅ​ប្រទេស

សម្តេច​តេ​ជោ ស្នើ​ដល់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឱ្យ​យោល​យល់​ពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ផល​លំបាក

ភ្នំពេញ៖ ថ្លែង​ក្នុងឱកាស​អញ្ជើញ​ទស្សនកិច្ច និង​បើកសម្ពោធ​សួន​ទឹក «ហ្គា​ឌិន​ស៊ី​ធី» របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ នៅ​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹងថា សម្តេច​បានស្នើ​ឲ្យ​ក្រសួង​ហរិ​ញ្ញា​វត្ថុ​បន្ត​ធ្វើការ​ជាមួយ​ធនាគារ រៀបចំ​ឥណទាន​សារជាថ្មី​ចំពោះ​អ្នក​ជំពាក់​ប្រាក់​ទាំងអស់ ដោយ​កុំ​មានការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ និង​រៀបចំ​នូវ​កម្ចី​ឥណទាន​ឡើងវិញ។ «ឥឡូវ​ខ្ញុំ​និយាយ​ដដែល ខ្ញុំ​សុំ​អង្វរករ​ធនាគារ សុំ​អង្វរករ​មីក្រូ​ហរិ​ញ្ញា​វត្ថុ យោគយល់ ចំពោះ​ការលំបាក ក្នុង​ការសង​ប្រាក់​ទៅកាន់​ធនាគារ ហើយ​អំពាវនាវ ឲ្យ​មានការ​រៀបចំ​ឥណទាន​ឡើងវិញ »៕

សម្ដេចតេជោ ស្នើ UN ពន្យារពេល​ផ្លាស់ប្ដូរ​វេន​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នៅក្រៅ​ប្រទេស

សម្ដេចតេជោ ស្នើ UN ពន្យារពេល​ផ្លាស់ប្ដូរ​វេន​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នៅក្រៅ​ប្រទេស

ភ្នំពេញ៖ ដោយ​មើលឃើញ​ពី​ហានិភ័យ​ខ្ពស់​ក្នុងករណី​ឆ្លង​វីរុស​កូ​វីដ-១៩ លើ​កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ​កម្ពុជា ដែល​វិលត្រឡប់​មកពី​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ (UN) នៅក្រៅ​ប្រទេស​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ស្នើឱ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ពន្យារពេល​ផ្លាស់ប្ដូរ​វេន​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​នៅក្រៅ​ប្រទេស​មួយរយៈ។ សម្តេច​តេ​ជោ​បាន​ថ្លៃ​ង​ថា បើ​យោងទៅលើ​របាយការណ៍រ​បស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺ​តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា នៅ​អង្គការសហប្រជាជាតិ បាន​ជួប​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កងកម្លាំង​រក្សា​សន្តិភាព ដោយ​ភាគី​កម្ពុជា បាន​លើកសំណើ​ឱ្យមាន​ការពន្យារពេល​នៃ​ការផ្លាស់ប្ដូរ​កងកម្លាំង​រក្សា​សន្តិភាព ព្រោះ​នៅពេល​ខាងមុខ អាច​ត្រូវ​ដោះដូរ​កម្លាំង​រហូតដល់​ជាង ៤០០នាក់​ឯ​ណ្ណោះ បើ​ដូច្នេះ​ហានិភ័យ​នៃ​ការនាំ​ចូល​កូ​វីដ-១៩ ពី​ប្រទេសក្រៅ​នៅតែ​ខ្ពស់។ សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​លើកឡើងថា កម្ពុជា​មិន​ស្នើ​ដើម្បី​ទុក​កងទ័ព​ខ្លួន​នៅ​ទីនោះ​រហូត​ទេ គ្រាន់តែ​ស្នើសុំ​រក្សា​ពួកគាត់​នៅ​ទីនោះ​មួយរយៈ។ សម្ដេច​តេ​ជោ​ក៏បាន​សុំ​ការ​អធ្យាស្រ័យ និង​យោគយល់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត ដែល​ជាប់គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​រាជរដ្ឋាភិបាល​ជួយឧបត្ថម្ភ​ពួកគេ​នៅក្នុង​ប្រទេស​នោះ។ សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​អំពាវនាវ​សុំ​ការយោគយល់​ពី​កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស ចំពោះ​ការស្នើសុំ​ពន្យារពេល​ការផ្លាស់ប្ដូរ​កងកម្លាំង​មួក​ខៀវ​នៅ​អង្គការសហប្រជាជាតិ ហើយ​សម្ដេច​ក៏​ស្នើសុំ​ឱ្យមាន​ការយោគយល់​ពី​សំណាក់​ក្រុមគ្រួសារ​កងកម្លាំង​មួក​ខៀវ រួមទាំង​កងកម្លាំង​ដែល​ត្រៀម​ចេញទៅ​ក្រៅប្រទេស​ផងដែរ។ គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា ជាង៨០០នាក់ កំពុង​បំពេញ​បេសកម្ម​នៅ​ប្រទេស​ចំនួន៨គឺ ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី ឆាដ …

សម្ដេចតេជោ ស្នើ UN ពន្យារពេល​ផ្លាស់ប្ដូរ​វេន​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នៅក្រៅ​ប្រទេស Read More »

ក្រសួងសុខាភិបាល ជូនដំណឹងពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣នាក់ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

ក្រសួងសុខាភិបាល ជូនដំណឹងពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣នាក់ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ពិធីដាក់ឱ្យដំណើរការសាកល្បង សួនទឹកកម្សាន្ត Garden City Water Park នៅថ្ងៃទី១៦ ខែសីហា

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ពិធីដាក់ឱ្យដំណើរការសាកល្បង សួនទឹកកម្សាន្ត Garden City Water Park នៅថ្ងៃទី១៦ ខែសីហា

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី ពិធី​ដាក់ឱ្យ​ដំណើរការ​សាកល្បង សួន​ទឹក​កម្សាន្ត Garden City Water Park នៅ​ថ្ងៃទី១៦ ខែសីហា ខាងមុខនេះ។

ភ្ញៀវទេសចរជាតិចាប់ផ្ដើមកក់បន្ទប់ស្នាក់នៅសម្រាប់មកលេងកម្សាន្តក្នុងឱកាសឈប់សងថ្ងៃបុណ្យចូលឆ្នាំ

ភ្ញៀវទេសចរ​ជាតិ​ចាប់ផ្ដើម​កក់​បន្ទប់​ស្នាក់នៅ​សម្រាប់​មកលេង​កម្សាន្ត​ក្នុងឱកាស​ឈប់​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ

ភ្នំពេញ៖ ប្រធាន​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប​លោក ហ្វី លិ​ប​កៅ បានឱ្យដឹងថា រាជរដ្ឋាភិបាល​បានឱ្យ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប​សហការ​ជាមួយ សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​រៀបចំ​កម្មវិធី​មួយ​ឈ្មោះថា “សម្រាក​សៀមរាប” ដែល​នៅក្នុង​កម្មវិធី​នេះ មាន​តាមបែប​ប្រពៃណី សាសនា កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត ដោយ​អនុវត្តន៍​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍។ លោក​បន្តថា គិត​រហូតមកដល់រ​សៀ​ល​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ចំនួន​ភ្ញៀវទេសចរ​ជាតិ​បានចាប់ផ្តើម​ធ្វើការ​កក់​បន្ទប់​ស្នាក់នៅ​ខេត្តសៀមរាប​មាន​ជា​បន្តបន្ទាប់​ហើយ តែ​មិនទាន់​ច្រើន​នៅឡើយ​ទេ ដោយសារតែ​តាម​ទម្លាប់​ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន មិនសូវ​កក់​បន្ទប់​ស្នាក់​មុន​ទេ ច្រើនតែ​មកដល់​ភ្លាម​ចូល​ស្នាក់នៅ​ភ្លាម។ ជាមួយនេះ យើង ឃើញថា មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួន​នៅ​ខេត្តសៀមរាប​ក៏បាន​បញ្ចុះតម្លៃ​ស្នាក់ នៅ​ផងដែរ។ ភ្ញៀវទេសចរ​ជាតិ​ចាប់ផ្ដើម​កក់​បន្ទប់​ស្នាក់នៅ​សម្រាប់​មកលេង​កម្សាន្ត​ក្នុងឱកាស​ឈប់​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ លោក​រំពឹងថា នៅក្នុង​ឱកាស​នេះ នឹងធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប​ល្អ ប្រសើរ​ជាង​បច្ចុប្បន្ន ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ទទួលបាន​ចំណូល​ខ្លះ​សម្រាប់ ធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​បន្ត​ដំណើរការ​ទៅមុខទៀត​បាន ហើយ​សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តសៀមរាប ក៏​អាច​ទទួលបាន​ប្រយោជន៍​ទាំង​ដោយផ្ទាល់​និង​ប្រយោល​ផងដែរ៕

រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ការពង្រីក​ពុទ្ធិកសិក្សា​ជា​កម្មវិធី​នយោបាយ ដើម្បី​បន្ដ​ពង្រឹង​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត

រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ការពង្រីក​ពុទ្ធិកសិក្សា​ជា​កម្មវិធី​នយោបាយ ដើម្បី​បន្ដ​ពង្រឹង​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត

ភ្នំពេញ៖ ឯកឧត្តម ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​បាន​គូសបញ្ជាក់ថា ដើម្បី​ពង្រឹង​និង​ពង្រីក​វិស័យ​ពុទ្ធិកសិក្សា​ឱ្យមាន​ទាំង​បរិមាណ​និង​គុណភាព រាជរដ្ឋាភិបាល​បានដាក់​បញ្ចូល​ការពង្រីក​ពុទ្ធិកសិក្សា​ជា​កម្មវិធី​នយោបាយ ដើម្បី​បន្ដ​ពង្រឹង និង​ពង្រីក​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត។ ឯកឧត្តម ឈិ​ត សុខុន បាន​មានប្រសាសន៍ថា កម្មវិធី​នយោបាយ​នេះ​បាន​ចែងថា បន្ត​គោរព​សេរីភាព​ខាង​ជំនឿ និង​សាសនា លើកស្ទួយ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ជាពិសេស​ការបន្ត​ពង្រឹង និង​ពង្រីក​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត ការបោះពុម្ព​ផ្សព្វផ្សាយ​គម្ពីរ​ដីកា ក្បួនច្បាប់​នានា និង​កិច្ច​ប្រតិបត្តិ​ធម្ម​វិន័យ ហើយក៏​គាំទ្រ​សកម្មភាព នៃ​សាសនាផ្សេងៗទៀត​ក្នុងសង្គម។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត បញ្ញា ស្មារតី​ក្នុងការ​ជំរុញ និង​គាំទ្រ​តាម​គ្រប់​រូបភាព​ដល់​ក្រសួង​ធម្មការ និង​សាសនា ដែលមាន​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ​ជា​ចំណុះ ក្នុងការ​ដឹកនាំ​ផ្ទាល់​សម្រាប់​វិស័យនេះ៕

ក្រសួងសុខាភិបាល អះអាងថា អ្នកជំងឺ​កូ​វីដ-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ស្ថានភាព​ល្អប្រសើរ ហើយ​ករណី​លាប់​កូ​វីដ-១៩ គឺ​ពិត​ជាមាន

ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ស្ថានភាព​អ្នកជំងឺ​កូ​វីដ-១៩ ដែល​កំពុង​សម្រាក​ព្យាបាល គឺ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដោយ​ពុំមាន​ករណី​ណាមួយ​ធ្ងន់ធ្ងរ​គួរឱ្យកត់សម្គាល់​នោះទេ។ យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ​ថា ពាក់ព័ន្ធ​នឹងមាន​ករណី​លាប់​ជំងឺ​កូ​វីដ-១៩ នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ ត្រូវបាន​លោកជំទាវ​វេជ្ជបណ្ឌិត ពិត​ជាមាន​ពិតប្រាកដ​មែន តែ​ករណី​លាប់​ជំងឺ​កូ​វីដ១៩នេះ ពុំមែន​មានតែ​នៅក្នុង​ប្រទេស​យើង​នោះទេ ប្រទេស​ដទៃទៀត​នៅក្នុង​សកលលោក ក៏​ធ្លាប់មាន​ករណី​ដូចនេះ​ដូចគ្នា ហើយ​ករណី​លាប់​នេះ​ផងដែរ​គឺ​ពុំ​ត្រូវបាន​រាប់​ទៅក្នុង​ករណី​ថ្មី​នោះទេ ព្រោះ​ដើម្បី​ចៀសវៀង​ការភ័ន្តច្រឡំ​អំពី​តួលេខ នៃ​ចំនួន​អ្នក​ដែល​រកឃើញ​ថ្មី និង​ចំនួន​អ្នក​កំពុង​ព្យាបាល។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ បានឱ្យដឹងថា មាន​ករណី​វិជ្ជមាន​ថ្មី ចំនួន១៥នាក់ ដែល​ត្រូវបាន​រកឃើញ ធ្វើឱ្យ​ករណី​ឆ្លង​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៦៦នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ២២០នាក់ ដោយឡែក​ករណី​លាប់​ជំងឺ​កូ​វីដ១៩នេះ នៅ​កម្ពុជា​គឺជា​ករណី​ទី២ហើយ៕

កូ​វីដ-១៩៖ រដ្ឋាភិបាល​សម្រេច​ផ្អាក​ជើងហោះហើរ​ពី​ហ្វីលីពីន​ចាប់ពី​ថ្ងៃទី១៣ ខែសីហា​នេះ​តទៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​ប្រកាស​មួយ សម្រេច​ផ្អាក​ជើងយន្តហោះ​ពី​ប្រទេស​ហ្វីលីពីន ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។