ក្រសួងសុខាភិបាល ជូនដំណឹងពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣នាក់ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

ក្រសួងសុខាភិបាល ជូនដំណឹងពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣នាក់ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ពិធីដាក់ឱ្យដំណើរការសាកល្បង សួនទឹកកម្សាន្ត Garden City Water Park នៅថ្ងៃទី១៦ ខែសីហា

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ពិធីដាក់ឱ្យដំណើរការសាកល្បង សួនទឹកកម្សាន្ត Garden City Water Park នៅថ្ងៃទី១៦ ខែសីហា

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី ពិធី​ដាក់ឱ្យ​ដំណើរការ​សាកល្បង សួន​ទឹក​កម្សាន្ត Garden City Water Park នៅ​ថ្ងៃទី១៦ ខែសីហា ខាងមុខនេះ។

ភ្ញៀវទេសចរ​ជាតិ​ចាប់ផ្ដើម​កក់​បន្ទប់​ស្នាក់នៅ​សម្រាប់​មកលេង​កម្សាន្ត​ក្នុងឱកាស​ឈប់​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ

ភ្ញៀវទេសចរជាតិចាប់ផ្ដើមកក់បន្ទប់ស្នាក់នៅសម្រាប់មកលេងកម្សាន្តក្នុងឱកាសឈប់សងថ្ងៃបុណ្យចូលឆ្នាំ

ភ្នំពេញ៖ ប្រធាន​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប​លោក ហ្វី លិ​ប​កៅ បានឱ្យដឹងថា រាជរដ្ឋាភិបាល​បានឱ្យ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប​សហការ​ជាមួយ សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​រៀបចំ​កម្មវិធី​មួយ​ឈ្មោះថា “សម្រាក​សៀមរាប” ដែល​នៅក្នុង​កម្មវិធី​នេះ មាន​តាមបែប​ប្រពៃណី សាសនា កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត ដោយ​អនុវត្តន៍​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍។ លោក​បន្តថា គិត​រហូតមកដល់រ​សៀ​ល​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ចំនួន​ភ្ញៀវទេសចរ​ជាតិ​បានចាប់ផ្តើម​ធ្វើការ​កក់​បន្ទប់​ស្នាក់នៅ​ខេត្តសៀមរាប​មាន​ជា​បន្តបន្ទាប់​ហើយ តែ​មិនទាន់​ច្រើន​នៅឡើយ​ទេ ដោយសារតែ​តាម​ទម្លាប់​ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន មិនសូវ​កក់​បន្ទប់​ស្នាក់​មុន​ទេ ច្រើនតែ​មកដល់​ភ្លាម​ចូល​ស្នាក់នៅ​ភ្លាម។ ជាមួយនេះ យើង ឃើញថា មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួន​នៅ​ខេត្តសៀមរាប​ក៏បាន​បញ្ចុះតម្លៃ​ស្នាក់ នៅ​ផងដែរ។ ភ្ញៀវទេសចរ​ជាតិ​ចាប់ផ្ដើម​កក់​បន្ទប់​ស្នាក់នៅ​សម្រាប់​មកលេង​កម្សាន្ត​ក្នុងឱកាស​ឈប់​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ លោក​រំពឹងថា នៅក្នុង​ឱកាស​នេះ នឹងធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប​ល្អ ប្រសើរ​ជាង​បច្ចុប្បន្ន ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ទទួលបាន​ចំណូល​ខ្លះ​សម្រាប់ ធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​បន្ត​ដំណើរការ​ទៅមុខទៀត​បាន ហើយ​សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តសៀមរាប ក៏​អាច​ទទួលបាន​ប្រយោជន៍​ទាំង​ដោយផ្ទាល់​និង​ប្រយោល​ផងដែរ៕

រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ការពង្រីក​ពុទ្ធិកសិក្សា​ជា​កម្មវិធី​នយោបាយ ដើម្បី​បន្ដ​ពង្រឹង​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត

រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ការពង្រីក​ពុទ្ធិកសិក្សា​ជា​កម្មវិធី​នយោបាយ ដើម្បី​បន្ដ​ពង្រឹង​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត

ភ្នំពេញ៖ ឯកឧត្តម ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​បាន​គូសបញ្ជាក់ថា ដើម្បី​ពង្រឹង​និង​ពង្រីក​វិស័យ​ពុទ្ធិកសិក្សា​ឱ្យមាន​ទាំង​បរិមាណ​និង​គុណភាព រាជរដ្ឋាភិបាល​បានដាក់​បញ្ចូល​ការពង្រីក​ពុទ្ធិកសិក្សា​ជា​កម្មវិធី​នយោបាយ ដើម្បី​បន្ដ​ពង្រឹង និង​ពង្រីក​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត។ ឯកឧត្តម ឈិ​ត សុខុន បាន​មានប្រសាសន៍ថា កម្មវិធី​នយោបាយ​នេះ​បាន​ចែងថា បន្ត​គោរព​សេរីភាព​ខាង​ជំនឿ និង​សាសនា លើកស្ទួយ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ជាពិសេស​ការបន្ត​ពង្រឹង និង​ពង្រីក​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត ការបោះពុម្ព​ផ្សព្វផ្សាយ​គម្ពីរ​ដីកា ក្បួនច្បាប់​នានា និង​កិច្ច​ប្រតិបត្តិ​ធម្ម​វិន័យ ហើយក៏​គាំទ្រ​សកម្មភាព នៃ​សាសនាផ្សេងៗទៀត​ក្នុងសង្គម។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត បញ្ញា ស្មារតី​ក្នុងការ​ជំរុញ និង​គាំទ្រ​តាម​គ្រប់​រូបភាព​ដល់​ក្រសួង​ធម្មការ និង​សាសនា ដែលមាន​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ​ជា​ចំណុះ ក្នុងការ​ដឹកនាំ​ផ្ទាល់​សម្រាប់​វិស័យនេះ៕

ក្រសួងសុខាភិបាល អះអាងថា អ្នកជំងឺ​កូ​វីដ-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ស្ថានភាព​ល្អប្រសើរ ហើយ​ករណី​លាប់​កូ​វីដ-១៩ គឺ​ពិត​ជាមាន

ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ស្ថានភាព​អ្នកជំងឺ​កូ​វីដ-១៩ ដែល​កំពុង​សម្រាក​ព្យាបាល គឺ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដោយ​ពុំមាន​ករណី​ណាមួយ​ធ្ងន់ធ្ងរ​គួរឱ្យកត់សម្គាល់​នោះទេ។ យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ​ថា ពាក់ព័ន្ធ​នឹងមាន​ករណី​លាប់​ជំងឺ​កូ​វីដ-១៩ នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ ត្រូវបាន​លោកជំទាវ​វេជ្ជបណ្ឌិត ពិត​ជាមាន​ពិតប្រាកដ​មែន តែ​ករណី​លាប់​ជំងឺ​កូ​វីដ១៩នេះ ពុំមែន​មានតែ​នៅក្នុង​ប្រទេស​យើង​នោះទេ ប្រទេស​ដទៃទៀត​នៅក្នុង​សកលលោក ក៏​ធ្លាប់មាន​ករណី​ដូចនេះ​ដូចគ្នា ហើយ​ករណី​លាប់​នេះ​ផងដែរ​គឺ​ពុំ​ត្រូវបាន​រាប់​ទៅក្នុង​ករណី​ថ្មី​នោះទេ ព្រោះ​ដើម្បី​ចៀសវៀង​ការភ័ន្តច្រឡំ​អំពី​តួលេខ នៃ​ចំនួន​អ្នក​ដែល​រកឃើញ​ថ្មី និង​ចំនួន​អ្នក​កំពុង​ព្យាបាល។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ បានឱ្យដឹងថា មាន​ករណី​វិជ្ជមាន​ថ្មី ចំនួន១៥នាក់ ដែល​ត្រូវបាន​រកឃើញ ធ្វើឱ្យ​ករណី​ឆ្លង​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៦៦នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ២២០នាក់ ដោយឡែក​ករណី​លាប់​ជំងឺ​កូ​វីដ១៩នេះ នៅ​កម្ពុជា​គឺជា​ករណី​ទី២ហើយ៕

កូ​វីដ-១៩៖ រដ្ឋាភិបាល​សម្រេច​ផ្អាក​ជើងហោះហើរ​ពី​ហ្វីលីពីន​ចាប់ពី​ថ្ងៃទី១៣ ខែសីហា​នេះ​តទៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​ប្រកាស​មួយ សម្រេច​ផ្អាក​ជើងយន្តហោះ​ពី​ប្រទេស​ហ្វីលីពីន ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។

គណៈកម្មការ​ទី១០ ព្រឹទ្ធសភា ចុះ​អង្កេត​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណ ស្រុក​លើកដែក

ភ្នំពេញ៖ នៅ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ម្សិលមិញ​នេះ ឯកឧត្ដម ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ អង្កេត បោសសម្អាត និង ប្រឆាំង​អំពើពុករលួយ (គណៈកម្មការ​ទី១០) នៃ​ព្រឹទ្ធសភា អមដំណើរ​ដោយ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ចុះ​អង្កេត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្អម​សំណរ ស្ថិតក្នុង​ស្រុក​លើកដែក ខេត្តកណ្ដាល ដើម្បី​ឈ្វេងយល់​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន ការអនុវត្ត​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​អន្តរជាតិ ។ គោលបំណង​សំខាន់​របស់​គណៈកម្មកា​រ​អង្កេត បោសសម្អាត និង ប្រឆាំង​អំពើពុករលួយ នៃ​ព្រឹទ្ធសភា (គណៈកម្មការ​ទី១០ ) នៅលើ​ទឹកដី​ខេត្តកណ្តាល ជាពិសេស​នៅក្នុង​មូលដ្ឋាន​ស្រុក​លើកដែក​នាពេលនេះ គឺ​ដើម្បី​ឈ្វេងយល់​អំពី​កិច្ចការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង វឌ្ឍនភាព បញ្ហា​ប្រឈម​នានា​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន ការអនុវត្ត​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​អន្តរជាតិ ក្អម​សំណរ ។ ក្នុងឱកាស​នោះ ឯកឧត្ដម ម៉ម ប៊ុននាង ប្រធាន​គណៈកម្មកា​រី១០ នៃ​ព្រឹទ្ធសភា មានប្រសាសន៍ថា […]

ក្រសួង​សាធារណការ បើក​កិច្ចប្រជុំ​ស្ដីពី​ផែនការមេ​ក្នុង​ការតភ្ជាប់​អាស៊ាន​ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្ដម ឡេង ធន​យុ​ទ្ធា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​សិក្ខាសាលា​ស្ដីពី​ការត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ នៃ​ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ២០២៥ (Regional Workshop on the Mid-Term Review (MTR) of the Master Plan on ASEAN Connectivity (MPAC) 2025) តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Video Conference)។ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ដឹកនាំ​ដោយ​ឯកឧត្ដម ឡេង ធន​យុ​ទ្ធា និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ។ សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុង​គោលបំណង​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធសំខាន់ៗទាំងអស់ ដែល​ត្រូវ​អនុវត្តន៍​ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ២០២៥ ដើម្បី​ចែករំលែក​លទ្ធផល​បណ្ដោះ​អាសន្ន​ស្តី​ការស្រាវជ្រាវ​អំឡុងពេល​ពាក់កណ្ដាល​អាណ​ត្តិ និង​ដើម្បី​ប្រមូល​មតិយោបល់ និង​អនុសាសន៍​លើកដំបូង​របស់ខ្លួន​ក្នុងការ​ពង្រឹង​ការអនុវត្ត​ផែនការ​មេនេះ។ ជាមួយគ្នានេះដែរ សិក្ខាសាលា​នេះ​ក៏មាន​គោលបំណង​ផ្តល់ឱកាស​ដល់​គណៈកម្មកា​រ​សម្របសម្រួល​ការតភ្ជាប់​អាស៊ាន (Asean Connectivity Coordinating Committee) ចូលរួម​ជាមួយ​ស្ថាប័ន​ដឹកនាំ​ការអនុវត្ត​ផែនការមេ ត​ភ្ជាប់​អាស៊ាន […]