កំពត៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២០ លើកទី២៩ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត។

កិច្ចប្រជុំផ្តោតសំខាន់លើការពិនិត្យពិភាក្សា ស្ដីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថានភាពទេសចរនៅក្នុងខេត្តកំពតនាអំឡុងពេលភ្ជុំបិណ្ឌ បញ្ហាប្រឈម សំណូមពរ និងតម្រូវការ នៅមូលដ្ឋានដើម្បីធ្វើយ៉ាងណារួមគ្នាដោះស្រាយ និងអនុវត្តន៍ ឱ្យមានប្រសិទ្ធភាព តម្លាភាព។
ក្នុងឱកាសនោះ ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដី ក្នុងតំបន់ការពារធម្មជាតិជូនប្រជាពលរដ្ឋ ដែល បានកាន់កាប់អាស្រ័យផលជាក់ស្ដែងយូរឆ្នាំកន្លងមក ដែលផែនការនេះអនុវត្តន៍តាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។
ជាមួយនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់មន្ត្រីនៃ មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ត្រូវមានការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ចំពោះ ការងារនេះប្រកបដោយតម្លាភាពប្រសិទ្ធភាព ហើយបើមានមន្ត្រីណាមានការអនុវត្តផ្ទុយពី ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យលេចចេញជាបាតុភាពអសកម្ម សូម ប្រញាប់ដកខ្លួនចេញ និងអនុវត្តន៍ឱ្យមានការប្រុងប្រយ័ត្ន ហើយអាជ្ញាធរក៏មិនត្រូវចុះហត្ថ លេខា បញ្ជាក់លើឯកសារពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីដោយពុំមានការវាយតម្លៃ ឬមានតម្លា ភាពជាក់លាក់ចំពោះការសុំកាន់កាប់ដី នៅក្នុងតំបន់ការពារធម្មជាតិនេះឡើយ៕