You are currently viewing កម្ពុជា​មានលទ្ធភាព​អាច​នាំចេញ​គ្រាប់ស្វាយចន្ទី​បាន​ជាង ២០៤ ០០០តោន ទៅ​ក្រៅប្រទេស

កម្ពុជា​មានលទ្ធភាព​អាច​នាំចេញ​គ្រាប់ស្វាយចន្ទី​បាន​ជាង ២០៤ ០០០តោន ទៅ​ក្រៅប្រទេស

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា នៅក្នុង​រង្វង់៩ខែ ឆ្នាំ២០២០នេះ កម្ពុជា​អាច​សម្រេចបាន​ការនាំចេញ​ផលិតផល​គ្រាប់ស្វាយចន្ទី​បាន​ប្រមាណ​ជា ២០៤ ០០០ តោន។

យោងទៅតាម​តួលេខ​ដែល​បាន​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ” ការនាំចេញ​នូវ​ផលិតផល​កសិកម្ម​ជា គ្រាប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មាន​កំណើន ២០,៥%” ។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ការនាំចេញ​ផលិតផល​ជា​គ្រាប់ស្វាយចន្ទី​នេះ​គឺ​ទៅកាន់​ប្រទេស​ចំនួន ១០ នៅក្នុង​នោះ អាស៊ាន​មាន​ពីរ​ប្រទេស អាស៊ី​ខាងកើត និង ប្រទេស​អឺរ៉ុប​មួយចំនួន ។

ប្រភព​ដដែល​បាន​បន្តថា ប្រទេស​ដែល​ទទួល​ទិញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជាមាន ប្រទេស វៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េ តួ​គី និង បង់​ក្លា​ដេ​ស។

ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ ដែលមាន​សក្ដានុពល​ខ្លាំង​ក្នុង​ការដាំ​ដំណាំ​ប្រភេទ​ដើម ស្វាយចន្ទី ម្យ៉ាងទៀត​ដំណាំ​ស្វាយចន្ទី​គឺជា​ដំណាំ​ផ្ដល់​អត្ថ​ប្រ​យោ​ជ​ន៏​ច្រើន។ ដំណាំ​ស្វាយចន្ទី​ងាយស្រួល​ដាំ​ដុះ ដែល​អាចឱ្យ​កសិករ​ធ្វើ​ការដាំដុះ​តាម​លក្ខ​ណះ​ធម្មតា​ក៏​អាច​ដុះ​បានល្អ។ គេ​អាចធ្វើ​ការដាំដុះ​ពី​ដើមរដូវ​ដល់​ចុងរដូវ​ប្រាំង ដោយ​មិនបាច់​ស្រោច​ទឹក​ក៏​វា​អាច​រស់​បានដែរ ម្យ៉ាងទៀត​គុណសម្បត្តិ​ដ៏​ល្អប្រសើរ​នោះ​ក៏​អាច​ដាំ​លើដី​គ្រប់​ប្រភេទ លើកលែងតែ​ដី​លិច​ទឹកតែ​ប៉ុណ្ណោះ។

គ្រាប់ស្វាយចន្ទី ជា​ប្រភេទ​អាហារ​ដែល​សំបូរ​ទៅដោយ​ជាតិ​ដែក ដែលជា​សារធាតុ​ចាំបាច់ សម្រាប់​តម្រូវ​ការជួយ​លើកកម្ពស់​សុខភាព​មនុ​ស្ស ដែលមាន​បញ្ហា​ស្លេកស្លាំង ឬ ខ្វះ​ឈាមក្រហម ហើយ​វា​ក៏​ជា​ប្រភេទ​អាហារ​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយសារតែ​វា​អាចជួយ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម ហើយ​វា​ត្រូវបាន​គេ​ជឿថា ជា​អាហារ​ដែលមាន​ផ្ទុក​សារធាតុ​ផូស្វ័រ និង​សារធាតុ ដែល​អាចជួយ​លើកកម្ពស់​កម្លាំង​មនុស្ស ជួយ​ការពារ​ការ​រលាក ជួយ​លើកកម្ពស់​ភាពស៊ាំ​នឹង​ជំងឺ​គ្រុនផ្តាសាយ៕

#អរគុណ​សន្តិភាព

Leave a Reply