You are currently viewing អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ខេត្តបន្ទាយមានជ័យ បន្ត​ចុះជួយ​ប្រជាពលរដ្ឋ​កំពុង​ទទួល រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទឹកធ្លាក់​ពី​ប្រទេស​ថៃ

អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ខេត្តបន្ទាយមានជ័យ បន្ត​ចុះជួយ​ប្រជាពលរដ្ឋ​កំពុង​ទទួល រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទឹកធ្លាក់​ពី​ប្រទេស​ថៃ

បន្ទាយមានជ័យ៖ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​កងកម្លាំង​ប្រដាប់ អាវុធ​គ្រប់​ប្រភេទ ក្រុមយុវជន​ទាំងអស់​បានរួម គ្នា​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ​ដោយសារតែ​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ធ្វើឱ្យ ជន់​លិច​យ៉ាងធ្ងន់ធ្ងរ​នៅ​តំបន់​មួយចំនួន​ក្រុង​ប៉ោយប៉ែត, ស្រុក​អូរជ្រៅ, ក្រុង​សិរីសោភ័ណ, និង ស្រុក​មង្គល​បូរី នៃ​ខេត្តបន្ទាយមានជ័យ។

អភិបាលខេត្ត​បន្ទាយមានជ័យ​ឯកឧត្តម អ៊ុ រាត្រី បានឱ្យដឹងថា​ដោយសារតែ​កាលពី  ព្រឹក​ថ្ងៃ៤កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី២០ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់​បាន​វាយប្រហារ​នៅ​ក្រុង​ប៉ោយប៉ែត ដោយសារ​បាក់​ទំនប់​អាង​អូរ​ខៃ​ដន​ដែល​ធ្វើឱ្យ ត្រូវ​លិចលង់​ខ្លាំង​ជាង​មុន​នោះ។ ភ្លាមៗនោះ​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម​អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ដឹកនាំ​ក្រុមការងារ​គ្រប់ភាគី​ពាក់ព័ន្ធ​ចុះ ទៅ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ដើម្បី​រក​កន្លែង​សុវត្ថិភាព​ស្នាក់នៅ បណ្តោះអាសន្ន។

ឯកឧត្តម អ៊ុ រាត្រី បាន​លើកឡើងថា ដោយសារ​ទំហំ​ទឹក​បុក​មក​ខ្លាំងពេក ធ្វើឱ្យ​បាក់ ទំនប់​អូរ​ខៃ​ដន​នេះ និង​ហូរ​កាត់​ផ្លូវជាតិ​លេខ៥ ចំណុច​ភូមិ​កូនដំរី ហើយ​បុក​ទៅ​ភូមិ​សូរិយា។

ឯកឧត្តម បាន​បញ្ជាក់ថា «កម្លាំង​អន្តរាគមន៍​ទាំងអស់ បាន​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​រង គ្រោះ​ទៅកាន់​ទីទួល​សុវត្ថិភាព​បាន​ជោគជ័យ។ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បញ្ជូន កម្លាំង​ប្រតិបត្តិការ​មក​ដោះស្រាយ ហើយ​ក្នុងនោះ​ដាក់​ទូក និង​កាណូត២០គ្រឿង​ប្រចាំការ ទីនេះ។ បន្ថែម​លើ​នេះ  ឯកឧត្តម​បាន ឱ្យកម្លាំង​ចុះ​មើល​តាម​ភូមិ​ដែល​រង​ការលិចលង់ និង​រៀប ចំ​ផែនការ​បន្តទៀត ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ចំពោះមុខ។ការរៀបចំ​ផែនការ​ចំពោះមុខ​គឺ មើល​លើ​ទីតាំង​ភូមិសាស្ត្រ ដែល​ខ្សែទឹក​ត្រូវ​ហូរ​ទៅ​ទិសដៅ​ណា ត្រូវ​ត្រៀម​ជម្លៀស​ប្រជា​ពល រដ្ឋ​នៅ​ទិសដៅ​នោះ ឱ្យបាន។

អភិបាលខេត្ត​បន្ទាយមានជ័យ​ឱ្យដឹង​ដែរ​ថា នៅ​តំបន់​ខ្លះ​របស់​ក្រុង​សិរីសោភ័ណ, ស្រុក អូរជ្រៅ, ស្រុក​មង្គល​បូរី នៅតែ​បន្ត​ឡើង​ដោយសារតែ​ទឺ​ក​នៅតែ​បន្ត​ហូរ​ធ្លាក់​ពី​ប៉ែក​ខាងលើ​ពី ព្រំដែន​ថៃ ដែល​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅតែ​បន្ត​ចុះ​អន្តរា គម​ន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​លិចលង់ មកកាន់​ទីទួល​សុវត្ថិភាព​និង​ចែក​ស្បៀងអាហារ បន្ទាន់​ជា​បន្តបន្ទាប់។

យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ឱ្យដឹងថា​គិត​មក​ត្រី​ម​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២០នេះ ជំនន់​ទឹកភ្លៀង​ដែល​បាន​កំពុង​វាយប្រហារ​មកលើ​ខេត្ត​បន្ទាយ មានជ័យ បានធ្វើឱ្យ​លិចលង់​ស្រុក ក្រុង​ចំនួន៩ ឃុំ-សង្កាត់​ចំនួន៦០ ធ្វើឱ្យ​បាត់បង់​អាយុជីវិត មនុស្ស​ចំនួន១៧នាក់​ប៉ះពាល់​ជាង ២៦.០០០គ្រួសារ ប្រជាពលរដ្ឋ​ជាង ៤.០០០គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ដំណាំ​ស្រូវ​លិចលង់​អស់​ប្រមាណ​ជាង៦០.០០០ហិកតា  និង​ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ​ផ្លួ​វ​ថ្នល់ និង​សំណង់​សាធារណៈ​ជាច្រើន​ទៀត៕

#អគុណសន្តិភាព

Leave a Reply