You are currently viewing ក្រសួងសុខាភិបាល​បន្ត​ប្រកាសថា  ថ្ងៃនេះ​មិនមាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ

ក្រសួងសុខាភិបាល​បន្ត​ប្រកាសថា  ថ្ងៃនេះ​មិនមាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្រសួង​មិនមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេ ហើយ​ករណី​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០នាទី ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅ​កម្ពុ​ជាមាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប២៨៦នាក់ (ស្ត្រី ៥៨នាក់ និង​បុរស ២២៨នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៨០នាក់ (ស្មើនឹង ៩៧.៩០% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ-១៩ទាំងអស់) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន០៦នាក់៕

 

Leave a Reply