You are currently viewing ក្រសួងសុខាភិបាល​ប្រកាស​ថ្ងៃនេះ​ថា មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ

ក្រសួងសុខាភិបាល​ប្រកាស​ថ្ងៃនេះ​ថា មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាសថា មិនមែន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ហើយ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​មិនមាន​ដែរ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​មាន​ចំនួន៩នាក់​ដដែល។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប២៩២នាក់ (ស្រី្ត ៦០នាក់ និង​បុរស ២៣២នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន២៨៣នាក់ (ស្រី៥៧នាក់ និង​បុរស២២៦នាក់) និង​អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ ចំនួន០៩នាក់៕

#អគុណសន្តិភាព

Leave a Reply