You are currently viewing កម្ពុជា ធ្វើការ​នាំចេញ​ស្រូវ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម ជាង២ម៉ឺន​តោន​ក្នុង​មួយថ្ងៃ និង​ទទួលបាន​តម្លៃ​ខ្ពស់ជាង​មុន

កម្ពុជា ធ្វើការ​នាំចេញ​ស្រូវ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម ជាង២ម៉ឺន​តោន​ក្នុង​មួយថ្ងៃ និង​ទទួលបាន​តម្លៃ​ខ្ពស់ជាង​មុន

ភ្នំពេញ ៖  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សាខុន តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី១៣ ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ពី​សកម្មភាព​នាំចេញ​ស្រូវ​របស់​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម នៅ​ខេត្ត​ខេត្តព្រៃវែង មាន​បរិមាណ​សរុប​ចំនួន ១០ ៥២៤តោន ក្នុង​មួយថ្ងៃ។ ចំពោះ​តំលៃ​ស្រូវ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មាន​ដូចខាងក្រោម៖

១. ស្រូវ​ផ្ការំដួល​សើម ១១៣០ រៀល/គ​ក្រ

២. ស្រូវ OM5451 ៩១០ រៀល/គ​ក្រ

៣. ស្រូវ​អី​អ៊ែ 504 ៩២០រៀល/គ​ក្រ។

ឯកឧត្តម​បាន​បន្តថា ដោយឡែក ការនាំ​ស្រូវ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម នៅតាម​ស្រុកសំខាន់ៗ តាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់​ដែនកម្ពុជា មក ទល់​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មាន​ចំនួន ១ ៥៣៦ ៣៥០តោន។ ជាពិសេស​ក្នុង​រយៈពេល​មួយថ្ងៃ​ម្សិលមិញ​នេះ នាំចេញ​បាន​ចំនួន ២២ ១៣១តោន។

សូមជម្រាបថា ថ្ងៃនេះ ជា​ថ្ងៃទី៩ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់ខ្ញុំ ក្រោយពី​ព្រឹត្តិការណ៍០៣វិច្ឆិកា។ ទោះបី​ស្ថិត​ក្នុងការ​សម្រាក​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ ឯកឧត្តម​រដ្ឋមន្ត្រី​នៅតែ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​លើ​វិស័យ​ជំនាញ​របស់ខ្លួន៕

#អរគុណសន្តិភាព

Leave a Reply