ភ្នំពេញ៖ រហូតដល់ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ១៣ វិច្ឆិកា ២០២០ កម្ពុជាពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ និងជាសះស្បើយ ១នាក់ (ជនជាតិ បារាំង ) ដូច្នេះចំនួនសរុប ៣០១នាក់ ដដែលចំនួនសំរាកនៅពេទ្យ សល់ ១២នាក់ ចំនួនជាសះស្បើយសរុបកើនចំនួន ២៨៩នាក់ និង ស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យើងបានធ្វើតេស្តចំនួន 205381 ស្មើនឹង 12298 ក្នុង ១លាន នាក់៕


#អរគុណសន្តិភាព