You are currently viewing ផ្ដាំផ្ញើ​មុន​ចាកចេញ…លោក​ត្រាំ ចេញ​បទបញ្ជា​ពិសេស ហាម​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ចិន
ផ្ដាំផ្ញើ​មុន​ចាកចេញ...លោក​ត្រាំ ចេញ​បទបញ្ជា​ពិសេស ហាម​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ចិន

ផ្ដាំផ្ញើ​មុន​ចាកចេញ…លោក​ត្រាំ ចេញ​បទបញ្ជា​ពិសេស ហាម​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ចិន

ផ្ដាំផ្ញើ​មុន​ចាកចេញ...លោក​ត្រាំ ចេញ​បទបញ្ជា​ពិសេស ហាម​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ចិន
ផ្ដាំផ្ញើ​មុន​ចាកចេញ…លោក​ត្រាំ ចេញ​បទបញ្ជា​ពិសេស ហាម​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ចិន

អាមេរិក៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ពិសេស​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី១២ វិច្ឆិកា) ហាម​ពលរដ្ឋ​អាមេរិកាំង វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចិន​ទាំងឡាយ ដែល​ខាង​ក្រុង​វ៉ាស៊ីនតោន​ជឿថា មាន​ម្ចាស់ ឬ​គ្រប់គ្រង​ដោយ​កងទ័ព​ចិន ដែល​នេះ​ជា​សកម្មភាព​បន្ថែម​សម្ពាធ ទៅលើ​ក្រុង​ប៉េកាំង តាម​ក្រោយ​សង្គ្រាម​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

បទបញ្ជា​នោះ អាច​ហុច​ផលប៉ះពាល់​ទៅលើ​បណ្ដា​ក្រុមហ៊ុន​យក្សធំៗ របស់​ចិន​មួយចំនួន ក្នុងនោះ​រួមទាំង​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងឡាយ មិនថាតែ Telecom Corp, China Mobile និង​រួមទាំង ហ៊ិ​ក វី​ហ្សឹ​ន ក្រុមហ៊ុន​ផលិត​ឧបករណ៍​សុវត្ថិភាព​ផងដែរ។

សកម្មភាព​នេះ កំណត់ឡើង ដើម្បី​ទប់ស្កាត់ ក្រុមហ៊ុន​ដើម្បី​ការវិនិយោគផ្សេងៗរបស់​សហរដ្ឋអាមេរិក មូលនិធិ​បំណាច់ និងផ្សេងៗ មិនឱ្យ​ទិញ-លក់​ភាគហ៊ុន​ក្រុមហ៊ុន​ចិន ៣១កន្លែង ដែល​ត្រូវ​ខាង​ក្រសួងការពារជាតិ​ដាក់ចូល​បញ្ជីខ្មៅ កាលពីដើមឆ្នាំ​ថា បានទទួល​ការគាំទ្រ​ពី​កងទ័ព​ក្រុង​ប៉េកាំង។

នៅក្នុង​បទបញ្ជា ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី១១ មករា​តទៅ នឹង​ហាម​អ្នកវិនិយោគ​សហរដ្ឋអាមេរិក ធ្វើ​ធុ​រកម្ម​ណាមួយ ក្នុង​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ទាំងនោះ ក្រៅពីនេះ បទបញ្ជា​នោះ​ថែមទាំង​ហាម​ពលរដ្ឋ​អាមេរិក ទិញ-លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន​ណាមួយ រយៈពេល ៦០ថ្ងៃ ក្រោយ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជី​ក្នុងឋានៈ​ជា​ក្រុមហ៊ុន​របស់​កងទ័ព​ចិន។

បទបញ្ជា​ដែល​ផ្សព្វផ្សាយ​ដោយ​មន្ទីរ​សេត​វិមាន​នោះ បាន​បញ្ជាក់ថា “ប្រទេស​ចិន​កំពុង​ប្រើប្រាស់​ប្រយោជន៍​ពី​ប្រាក់​វិនិយោគទុន របស់​សហរដ្ឋអាមេរិក​កាន់តែ​ច្រើនឡើង ដើម្បី​ចូលទៅ​ដល់​ប្រភព​ទុន និង​ដើម្បី​អាច​អភិវឌ្ឍ និង​ធ្វើ​កំណែទម្រង់កងទ័ព ព័ត៌មាន​សម្ងាត់ និង​យន្តការ​សន្តិសុខផ្សេងៗរបស់​ពួកគេ ឱ្យមាន​ភាពទាន់សម័យ​ឡើង” ។

សកម្មភាព​នេះ ជាការ​សម្រេចចិត្ត​ខាង​នយោបាយ​គ្រា​សំខាន់​ដំបូង​បំផុត របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គិត​ចាប់តាំងពី​លោក​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នៅ​ថ្ងៃទី៣ វិច្ឆិកា ចំពោះ​លោក ចូ បៃ​ដិ​ន ដែល​ការណ៍​នេះ​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ថា លោក​កំពុង​ឆ្លៀតឱកាស​ក្នុងអំឡុងពេល​ចុងក្រោយ​នៃ​ការគ្រប់គ្រង​ប្រទេស ដើម្បី​ដេញ​បង្ក្រាប​ចិន បើទោះជា​មើលទៅ​ឃើញ​ដូចជា លោក​កំពុង​សង្កត់ធ្ងន់​ទៅលើ​ការជំទាស់​លទ្ធផល​ការបោះឆ្នោត​ជាសំខាន់​ក៏ដោយ។

លោក​ចូ បៃ​ដិ​ន ដណ្ដើមបាន​ជ័យជម្នះ​ក្នុង​សមរភូមិ​បោះឆ្នោតផ្សេងៗ បាន​ច្រើន​ល្មម​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ពិន្ទុ​ក្រុម​បោះឆ្នោត​លើស​ជាង ២៧០សំឡេង ដែល​ចាំបាច់​សម្រាប់​ការឈាន​ឡើង ឆ្ពោះទៅកាន់​កៅអី​ប្រធានាធិបតី តែ​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ លោក​ត្រាំ បេក្ខជន​មកពី​គណបក្ស​រី​ផា​ប្ល៊ី​កាន់ មិនទាន់​ព្រម​ទទួលស្គាល់​លទ្ធផល​ការបោះឆ្នោត​នៅឡើយ និង​អះអាង​ដោយ​គ្មាន​ភ័ស្តុតាង​អ្វី​ទាំងអស់​ថា មាន​ការកេងបន្លំ។

ទាំងអស់នេះ សកម្មភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី១២ វិច្ឆិកា)ម្សិលមិញ ថែមទាំង​មើលទៅ​ដូចជា កាន់តែ​ទាញ​ទម្លាក់​សម្ព័ន្ធភាព​ដែល​ពោរពេញ​ទៅដោយ​បញ្ហា រវាង​ប្រទេស​សេដ្ឋកិច្ចធំៗទាំង២ របស់​ពិភពលោក ឱ្យ​កាន់តែ​អាក្រក់​ឡើង​ថែមទៀត ដោយ​ទាំង ២ភាគី ឈ្លោះទាស់ទែង​គ្នា ទាំង​ក្នុង​រឿង​ដំណើរការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដ៏​ធំ​កូ​វីដ-១៩ របស់​ចិន និង​ករណី​ដែល​ក្រុង​ប៉េកាំង​ប្រើ​ច្បាប់​ផ្នែក​សន្តិសុខ​ថ្មី នៅក្នុង​ទីក្រុង​ហុងកុង។

លោក​បៃ​ដិ​ន មិនទាន់​បង្ហាញ​សេចក្ដីលម្អិត​នៃ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ជាមួយ​ចិន​នៅឡើយ តែ​តាមរយៈ​សាច់រឿង ដែល​បង្ហាញឡើង​ទាំងអស់នេះ  ជឿថា លោក​នឹង​ដំណើរការ​ទៅមុខ ដោយ​ប្រើ​វិធី​ការដែល​តឹងរ៉ឹង​ជាមួយ​ចិន ជា​បន្ត​មិន​ខាន។

បទបញ្ជា​ពិសេស​របស់លោក​ត្រាំ ស៊ីចង្វាក់​គ្នា​ជាមួយ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ស្នើឡើង​ដោយ​លោក ម៉ារ​កូ រូ​ប៊ី​អូ សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​រី​ប្ល៊ិ​កាន់ កាលពី​ខែ​កន្លងទៅ ដែល​ត្រូវ​ការឱ្យ​ទប់ស្កាត់​បណ្ដា​ក្រុមហ៊ុន​ចិន ដែល​ត្រូវ​ក្រុង​វ៉ាស៊ីនតោន ដាក់​ចូលក្នុង​បញ្ជីខ្មៅ ពី​ការចូល​ទៅដល់​ផ្សារ​ហ៊ុន​របស់​សហរដ្ឋអាមេរិក។

សេចក្ដីព្រាងច្បាប់​នោះ ជា​ផ្នែក​មួយ ក្នុងការ​ព្យាយាម​របស់​សភា​កុង​ហ្ក្រេ​ស និង​រដ្ឋបាល​សហរដ្ឋ​អាមេរិក ដែល​ត្រូវកា​រារាំង​ក្រុមហ៊ុន​ចិន​ទាំងឡាយ ដែល​សប្បាយរីករាយ​នឹង​ប្រាក់​វិនិយោគ​របស់​អាមេរិក តែ​មិន​ប្រតិបត្តិ​តាមច្បាប់​របស់​សហរដ្ឋ​អាមេរិក។

កាលពី​ខែសីហា គណៈកម្មការ​គ្រប់គ្រង​មូល​ប​ត្រ និង​ផ្សារ​ហ៊ុន​សហរដ្ឋអាមេរិក ជាមួយ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បានទាមទារ​ឱ្យ​ដកចេញ​ក្រុមហ៊ុន​ចិន​ដែល​ទិញ-លក់​នៅក្នុង​ផ្សារ​ហ៊ុន​អាមេរិក បើសិន​ក្រុមហ៊ុន​ទាំងនោះ​មិនអាច​ប្រតិបត្តិ​តាមច្បាប់​កំណត់​ផ្នែក​ការពិនិត្យ​បញ្ជី​របស់​សហរដ្ឋអាមេរិក ក្នុងអំឡុង​ខែមករា ឆ្នាំ២០២២ ទេនោះ៕

ប្រភព៖ សារព័ត៌មាន​រ៉​យ​ទ័​រ

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply