You are currently viewing រដ្ឋបាល​ខេត្តកោះកុង រៀបចំ​សិក្ខាសាលា​ស្តីពី​ការត្រួតពិនិត្យ​លទ្ធផល​ប្រចាំឆ្នាំ របស់​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ប្រកបដោយ​និរន្តរភាព

រដ្ឋបាល​ខេត្តកោះកុង រៀបចំ​សិក្ខាសាលា​ស្តីពី​ការត្រួតពិនិត្យ​លទ្ធផល​ប្រចាំឆ្នាំ របស់​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ប្រកបដោយ​និរន្តរភាព

កោះកុង៖ ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក​ស្រេង ហុង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​សិក្ខាសាលា​ស្តីពី​ការត្រួតពិនិត្យ​លទ្ធផល​ប្រចាំឆ្នាំ របស់​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ប្រកបដោយ​និរន្តរភាព។

លោក​អភិបាលរង​ខេត្ត សូម​អរគុណ​លោក លោកស្រី ដែល​បាន​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់​នាពេលនេះ ជាពិសេស​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត និង​អង្គការ​ដៃគូ ដែល​បាន​សហការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ផ្តោតលើ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ស្រែអំបិល ដែល​មកពី​ស្រុក​ថ្មបាំង ស្រុកស្រែ​អំបិល និង​បូ​ទុម​សាគរ ក្នុង​គោលបំណង ១-បង្ហាញ​លទ្ធផល​ការអនុវត្ត​គម្រោង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ប្រកបដោយ​និរន្តរភាព កត្តា​ប្រឈម ការអនុវត្ត និង​អនុសាសន៍​សម្រាប់​ការអនុវត្ត​បន្ត ២-ពិភាក្សា​ពី​ផែនការ​សម្រាប់​អនុវត្ត​បន្ត ដោយ​រួមបញ្ចូល​ការបញ្ជ្រាប​ជំងឺ កូ​វីដ-១៩ ការពង្រឹង​គុណភាព នៃ​កិច្ចប្រជុំ និង​សមត្ថភាព​របស់​គណៈកម្មកា​រ​គ្រប់គ្រង​មណ្ឌល​សុខភាព ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ និង​ការប្រើប្រាស់​មូលនិធិ​ឃុំ-សង្កាត់ ដើម្បី​គាំទ្រ​គណៈកម្មការ​គ្រប់គ្រង​មណ្ឌល​សុខភាព និង​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ និង៣-ពង្រឹង​ទំនាក់ទំនង ការចូលរួម និង​ការបង្កើត​ទំនាក់ទំនង រវាង​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត មន្ត្រី​ផ្នែក​លើក​កំពស់​សុខភាព​ថ្នាក់​ខេត្ត ស្រុក​ប្រតិបត្តិ មណ្ឌល​សុខភាព​ឃុំ-សង្កាត់ និង​អង្គការ CRS ដែល​ត្រូវ​គាំទ្រ នឹង​ធ្វើការ​ជាមួយគ្នា ដើម្បី​អនុវត្ត​គម្រោង និង​រៀបចំ​ផែនការ​សម្រាប់​ការអនុវត្ត​គម្រោង​បន្តបន្ទាប់​ទៀត៕

ប្រភព៖ រដ្ឋបាល​ខេត្តកោះកុង

#អរគុណសន្តិភាព

Leave a Reply