You are currently viewing ឯកឧត្តម ជាវ តា​យ សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី ១២ឆ្នាំ ក្នុងស្រុក​កំពង់ត្រាច

ឯកឧត្តម ជាវ តា​យ សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី ១២ឆ្នាំ ក្នុងស្រុក​កំពង់ត្រាច

កំពត៖ នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ថ្នាក់​ទី១២ ឆ្នាំ​សិក្សា២០១៩-២០២០  មកពី​វិទ្យាល័យ​ទាំង២ ក្នុងស្រុក​កំពង់ត្រាច ដែល​ត្រូវ​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

ពិធី​នេះ​បានធ្វើ​ឡើង នៅ​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ដោយមាន​វត្តមាន អញ្ជើញ​ចូលរួម​ផងដែរ ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង៨ ក្នុង​ខេត្ត។

មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់ថា បច្ចុប្បន្ន​ពិភពលោក​ស្ថិតក្នុង​បរិបទ រង​ការ​ញាំញី​ដោយ​ឥទ្ធិពល​ជំងឺ​កូ​វីដ-១៩ ។ ប៉ុន្តែ​ក្នុងនោះ​កម្ពុជា​យើង ពិសេស​ក្នុង​ខេត្តកំពត ពុំមាន​បញ្ហា​ការឆ្លង​ជំងឺ​កូ​វីដ-១៩ មក​ចូលដល់​ក្នុង​សហគមន៍​ឡើយ។ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្ដី ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ពិសេស​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​អាណាព្យាបាល ទាំងអស់ ដែល​បាន​កំពុង​បង្កលក្ខណៈ​និង​បាន​សិក្សា​ត្រៀម​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ខាងមុខនេះ ត្រូវតែ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា បង្ការ​ទប់ស្កាត់​កុំឱ្យ​ជំងឺ​កូ​វីត-១៩ នេះ ឆ្លង​ចូលដល់​ក្នុង​សហគមន៍​យើង​ឲ្យ​បានជា​ដាច់ខាត ព្រោះ​បច្ចុប្បន្ន​ជំងឺ​នេះ​មិនទាន់បាន​ធូរស្បើយ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ។

ជាមួយ​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស ឲ្យ​បង្កើន​ការចូលរួម​គោរព​ច្បាប់​នានា ពិសេស​បញ្ចៀស​ការ​ចរាចរ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បានជា​ដាច់ខាត​ព្រោះ​បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បាន​បំផ្លាញ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ព្រមទាំង​ធនធានមនុស្ស​ក្នុងសង្គម​កម្ពុជា​យើង​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង។

ក្នុងឱកាស​នោះ​ឯកឧត្តម ជាវ តា​យ ក៏បាន​ផ្ដល់ជូន​នូវ​ថវិកា​សរុប ១៤,៤៦០,០០០រៀល ជូន​ដល់​លោកគ្រូ អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី១២ និង​គណៈ​គ្រប់គ្រង​សាលា​សរុប​ចំនួន៥៦នាក់ម្នាក់៥ម៉ឺន​រៀល និង​សិស្សានុសិស្ស​ចំនួន ៥៨៣នាក់​ក្នុងម្នាក់ៗថវិកា ២ម៉ឺន​រៀល និង​សៀវភៅ​កម្រង​វិញ្ញាសារ​ផងដែរ ព្រមទាំង​ឧ​ប​ត្ត​ម្ភ​កងកម្លាំង​សរុប​ចំនួន១០នាក់ ដោយម្នាក់ៗទទួលបាន​ថវិកា ២ម៉ឺន​រៀល៕

#អរគុណសន្តិភាព

Leave a Reply