You are currently viewing ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន និង​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ «៣វិច្ឆិកា» នឹងធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ-១៩ ជា​លើកចុងក្រោយ

ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន និង​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ «៣វិច្ឆិកា» នឹងធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ-១៩ ជា​លើកចុងក្រោយ

ភ្នំពេញ÷ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា​ឆ្នាំ២០២០ស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍ «៣វិច្ឆិកា» នឹងធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ១៩ លើក​ទី៤ ជា​ទឹក​ចុងក្រោយ ដើម្បី​ប្រាកដថា មាន​ឬ​មិនមាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ។

ការធ្វើ​តេស្ត រក​ជំងឺ​កូ​វីដ១៩នេះ នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នោះ។ ដោយឡែក​សម្រាប់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត ត្រូវបាន​ធ្វើតេស្ត​នៅតាម​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន ក៏ដូចជា​នៅ​សណ្ឋាគារ​សុខា​ជាដើម។

លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ព្រឹត្តិការណ៍ «៣វិច្ឆិកា» ទាំងអស់ ឱ្យទៅ​ធ្វើតេស្ត​លើក​ទី៤ នា​ថ្ងៃទី១៨ ខែវិច្ឆិកា ស្អែក​នេះ​ព្រោះថា៖

ការធ្វើ​តេស្ត​លើក​ទី៤នេះ ជា​ដំណាក់កាល​ចាំបាច់​បំផុត ដើម្បីឱ្យ​ប្រាកដថា អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​នេះ​មាន​ឬ​មិនមាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ៕

#អរគុណសន្តិភាព

Leave a Reply