You are currently viewing សម្តេច​តេ​ជោ​ផ្ញើ​សារលិខិត​អបអរសាទរ​ជូន​លោកស្រី​អោ​ង សាន ស៊ូ​ជី ចំពោះ​ការទទួលបាន​ជ័យជម្នះ​ជាថ្មី​ក្នុងការ​បោះឆ្នោត​សកល

សម្តេច​តេ​ជោ​ផ្ញើ​សារលិខិត​អបអរសាទរ​ជូន​លោកស្រី​អោ​ង សាន ស៊ូ​ជី ចំពោះ​ការទទួលបាន​ជ័យជម្នះ​ជាថ្មី​ក្នុងការ​បោះឆ្នោត​សកល

ភ្នំពេញ  ៖  ស​ម្តេ​ចេ​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​ផ្ញើ​សារលិខិត​ដើម្បី​អបអរសាទរ​ជូន​លោកស្រី អោ​ង សាន ស៊ូ​ជី ចំពោះ​ការទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​សាជាថ្មី ក្នុងការ​បោះឆ្នោត​សកល នៅ​មី​យ៉ាន់​ម៉ា។

នៅក្នុង​សារលិខិត​នេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា៖ «តាងនាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកជំទាវ​ដែល​បាន​ដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ (NLD) ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​សាជាថ្មី ក្នុងការ​បោះឆ្នោត​សកល​នៅ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ»។

សម្តេច​តេ​ជោ​បាន​ចាត់ទុកថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បានបង្ហាញ​នូវ ទំនុកចិត្ត និង​ការគាំទ្រ​យ៉ាង​លើសលប់​ចំពោះ​ការដឹកនាំ​របស់លោក​ស្រី អោ​ង សាន ស៊ូ​ជី និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស NLD។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ជំនឿ​ជឿជាក់ថា ជាមួយ​អាណត្តិ​ថ្មី​របស់​គណបក្ស NLD មី​យ៉ាន់​ម៉ា​នឹង​បន្ត​លើកកម្ពស់​គុណ​តម្លៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​សន្តិភាព ប្រកបដោយ​បរិ​យា​ប័ន្ន និង​រឹងមាំ ស្ថិរភាព និង​វិបុលភាព​នៅក្នុង​ប្រទេស។

សម្តេច​តេ​ជោ​អះអាងថា នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកស្រី អោ​ង សាន ស៊ូ​ជី ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ដ៏​ល្អ​ដែលមាន​ស្រាប់​និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា​និង​មី​យ៉ាន់​ម៉ា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​យើង​ទាំងពីរ និង​សហគមន៍​អាស៊ាន​ទាំងមូល៕

សូម​អាន​សារលិខិត​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ខាងក្រោម៖

#អរគុណសន្តិភាព

Leave a Reply