You are currently viewing អភិបាលខេត្ត​កំពង់ឆ្នាំង ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​កំណត់​ព្រំប្រទល់​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​អោយបាន​ច្បាស់លាស់

អភិបាលខេត្ត​កំពង់ឆ្នាំង ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​កំណត់​ព្រំប្រទល់​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​អោយបាន​ច្បាស់លាស់

ភ្នំពេញ÷ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ជម្រុញ អោយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​កំណត់​ព្រំប្រទល់​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​អោយបាន​ច្បាស់លាស់​ដើម្បី​រៀបចំ​ផែនការ​អភិវឌ្ឍ នូវ​សមិទ្ធផលថ្មីៗថែមទៀត។ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជម្រុញ​បែបនេះ នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង អភិបាលក្រុង​ស្រុក ។

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​បន្តថាៈ កន្លងមកនេះ រដ្ឋបាល​មូលដ្ឋាន​មួយចំនួន​នៅ​ពុំទាន់​មាន​ភាពច្បាស់លាស់​លើ​កិច្ចការងារ​ព្រំប្រទល់​ដែន​សមត្ថកិច្ច​របស់ខ្លួន​នៅឡើយ​នោះទេ ដូចជា​ព្រំប្រទល់ ភូមិ  ឃុំ​សង្កាត់ និង ស្រុក ក្រុង ដែល​ធ្វើ​ឲ្យ​ជួប​ការលំបាក​ក្នុង​គ្រប់គ្រង និង ការរៀបចំ​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​នានា និង ពេលខ្លះ​បង្កបញ្ហា​ទំនាស់​ព្រំប្រទល់​ពី​ភាពមិនច្បាស់លាស់​នេះ​ផងដែរ ។

ឯកឧត្តម​អភិបាលខេត្ត បាន​ជម្រុញ​បន្ថែម​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវអនុវត្ត​ឲ្យ​បាន​នូវ​លិខិត​ជំរាបជូន​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​កណ​ត់​ព្រំប្រទល់ ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​ស្រង់​ទិន្ន័យ​មួយ​ច្បាស់លាស់​របស់ខ្លួន​ដោយ​ផ្អែក​តាម​កត្តា​ភូមិសាស្ត្រ និង ប្រជាសាស្ត្រ ស្របតាម​គោលការណ៍ និង នីតិវិធី​រួម សម្រាប់​កា​សិកស្សា​ស្រាវជ្រាវ  កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​មូលដ្ឋាន​ដោយ​ដោះស្រាយ​ឯកភាពគ្នា​ជារួម ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង សង្គម​ទាំងមូល​ជាធំ៕

#អរគុណសន្តិភាព

Leave a Reply